ព្រះមហាក្សត្រនិងសម្តេចម៉ែបានប្រោសព្រះរាជប្រទានអំណោយដល់ប្រជារាស្រ្តរងគ្រោះដោយទឹកជំនន់

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ ក្រុមមន្រ្តី នៃក្រសួងព្រះបរមរាជវាំង នាំយក ព្រះរាជអំណោយយកទៅចែកជួនប្រជាពលរដ្ឋ ដែលរងគ្រោះស្ថិតក្នុងសង្កាត់កណ្តាលដុំ ក្រុងច្បារមន និងឃុំតាំងក្រូច, ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ គ្រួសារនីមួយៗទទួលបាន អង្ករ ៥០គីឡូ, មី ១កេស, ឃីត ១កញ្ចប់ , ត្រីខ ១០កំប៉ុង, កៅស៊ូតង់ ចំនួន ១, សាប៊ូដុំ ចំនួន ៥ដុំ ,អាវយឺតស្លាកព្រះរាជអំណោយ ១ និងថរិកា ៤០ម៉ឺនរៀល។

ដោយឡែកកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ព្រះមហាក្សត្រនិងសម្តេចម៉ែបានប្រោសព្រះរាជប្រទានអំណោយដល់ប្រជារាស្រ្តរងគ្រោះដោយទឹកជំនន់ ចំនួន៥៤៥គ្រួសារនៅខេត្តកណ្តាល។ ព្រះរាជអំណោយ ត្រូវបានយកទៅចែកជួនប្រជាពលរដ្ឋ ដែលរងគ្រោះស្ថិតក្នុងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាលគ្រួសារនីមួយៗទទួលបានអង្ករ៥០គីឡូក្រាម, មី១កេស, ឃីត១កញ្ចប់រួមមានមុង១, ក្រមា១, សារុង១, ភួយ១ ត្រីខ១០កំប៉ុង, កៅស៊ូតង់១, សាប៊ូដុំ៥ដុំ, អាវយឺតស្លាកព្រះរាជអំណោយ១ និងថរិកាចំនួន៤០ម៉ឺនរៀល។៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner