ប្រមុខការពារជាតិអ៊ីរ៉ង់និយាយថា អ៊ីរ៉ង់នឹងលក់អាវុធឱ្យបានច្រើនជាងការទិញអាវុធ ក្រោយទណ្ឌកម្មអាវុធរបស់អង្គការសហប្រជាជាតិបិទបញ្ចប់

អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់លោក ម៉ូហាំម៉ាត់ អាមៀ ខាតាមី ថ្លែងថា ចាប់តាំងពីឆ្នាំ២០១៩មកម្ល៉េះ ប្រទេសជាច្រើនមកហើយបានទាក់ទងយើង ពាក់ព័ន្ធនឹងវិស័យយោធា ហើយជាការឆ្លើយតបវិញ យើងក៏បានរៀបចំកិច្ចចរចាជាមួយប្រទេសទាំងនោះមួយចំនួនរួចមកហើយដែរ… ជាការពិតណាស់ យើងនឹងលក់អាវុធឲ្យបានច្រើនជាងការទិញអាវុធ នេះបើតាមសារព័ត៌មានស្ពូតនីគនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ។

ទណ្ឌកម្មអាវុធរយៈពេល១៣ឆ្នាំទៅលើអ៊ីរ៉ង់បានឈានដល់ទីបញ្ចប់ទៅហើយ ខណៈទីក្រុងតេហេរ៉ង់ត្រូវបានគេមើលឃើញថា កំពុងត្រៀមខ្លួនទិញ និងលក់សព្វា វុធឡើងវិញក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន ។ ទន្ទឹមគ្នានេះ អ៊ីរ៉ង់ក៏បានអួតអាងផងដែរថា ប្រទេសរបស់ខ្លួននៅតែអាចអភិវឌ្ឍវិស័យយោធា និងសព្វាវុធឲ្យកាន់តែប្រសើរឡើង បើទោះបីជាស្ថិតនៅក្នុងអំឡុងពេលដែលខ្លួនកំពុងជាប់ទណ្ឌកម្ម ។

ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនៅតែបញ្ជាក់ជំហររបស់ខ្លួនថា នឹងដាក់ទណ្ឌកម្មជាឯកតោភាគីទៅលើក្រុមហ៊ុន ឬក៏បុគ្គលទាំងឡាយណា ដែលបានចូលរួមពាក់ព័ន្ធនឹងការទិញ-លក់អាវុធជាមួយអ៊ីរ៉ង់ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner