អ៊ីស្រាអែល និងបារ៉ែនឈានដល់ការពង្រឹងកិច្ចព្រមព្រៀងបង្កើតទំនាក់ទំនងជាផ្លូវការ
បារ៉ែន៖ អ៊ីស្រាអែល និង បារ៉ែនបានឈានដល់ការពង្រឹងកិច្ចព្រមព្រៀងបង្កើតទំនាក់ទំនងជាផ្លូវការ ហើយថែមទាំងបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន០៧ កាលពីថ្ងៃអាទិត្យម្សិលមិញ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ។
ក្រសួងការបរទេសអ៊ីស្រាអែលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមមន្ត្រីប្រទេសទាំងពីរបានព្រមព្រៀងបង្កើតទំនាក់ទំនងការទូតដោយសន្តិវិធីនិងធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច អាកាសចរណ៍ស៊ីវិល ហិរញ្ញវត្ថុគមនាគមន៍ និងកសិកម្ម ។ ដោយឡែករដ្ឋមន្រ្តីការបរទេសបារ៉ែនលោក អាប់ឌូឡាទីហ្វ អាល់ហ្សាយ៉ានី បញ្ជាក់ថា ការសម្រេចចិត្តដើម្បីធ្វើឱ្យមានប្រក្រតីភាពចំណងការទូត គឺកើតចេញពីជំនឿលើតម្លៃនៃការអធ្យាស្រ័យ នៅក្នុងតំបន់មួយដែលប្រជាជនបានទទួលរងពីសង្គ្រាម និងជម្លោះ ។
សូមជំរាបថា ជ័យជម្នះការទូតក្នុងចំណោមសម្ព័ន្ធមិត្តក្នុងតំបន់សំខាន់ៗមួយចំនួនរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យលោក ដូណាល់ ត្រាំ ឈ្នះខាងនយោបាយការបរទេសដ៏សំខាន់ នៅពេលដែលគាត់ធ្វើយុទ្ធនាការដើម្បីជាប់ឆ្នោតនាអាណត្តិថ្មីទៀត មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាខាងមុខ ៕