សមត្ថកិច្ចប្រទះឃើញសពមនុស្សម្នាក់អណ្តែតលើផ្ទៃទឹក ចំណុចមុខផ្សារព្រែកជ្រៃ

ភ្នំពេញ៖ សមត្ថកិច្ចប្រទះឃើញសពមនុស្សម្នាក់អណ្តែតលើផ្ទៃទឹកនៅចំណុចបឹងមួយកន្លែង រវាងមុំ ៣ភូមិ គឺភូមិគោកឱឡឹក ភូមិស្ពានថ្ម និង ភូមិម៉ឺនត្រា នៃមូលដ្ឋានសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល ១០ និង៣០ នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

សមត្ថកិច្ចបានបញ្ជាក់ថា សពមិនស្គាល់អត្តសញ្ញាណ ភេទប្រុស(ជនជាតិខ្មែរ)ស្លៀកខោជើងខ្លីពណ៌ឈាមជ្រូកលាយខ្មៅ ពាក់អាវកីឡាដៃខ្លីពណ៌ ប៉ៃតងមានអក្សថា Fly mirates នៅកមានបង់ក្រម៉ាឆ្នូតខៀវផ្កាឈូកទឹកប៉ិច កម្ពស់ប្រហែល១,៦០ម៉ែត្រ មានចាក់សាក់រូបនាគពណ៌ខៀវនៅដៃខាងឆ្វេង។

សមត្ថកិច្ចបានបញ្ជាក់បន្ដថា នៅម៉ោងកើតហេតុខាង លើកម្លាំងល្បាតរបស់អង្គភាព (ង៧០) បានចេញល្បាតដោយអូប័រត្រង់ចំណុចខាងលើក៏ប្រទះឃើញមានសពស្លាប់អណ្តែតទឹកក៏រាយការណ៍មកកាន់គណៈ បញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលប្រចាំការនៅទីតាំងរងគ្រោះទឹកជំនន់ក្នុងខណ្ឌដង្កោ។

តាមការធ្វើកោសល្យវិច័យរបស់ក្រុមគ្រូពេទ្យតុលាការរាជធានីភ្នំពេញ លោកឧកញ្ញាវិជ្ជះបណ្ឌិត នង សុវណ្ណរ័ត្ន បញ្ជាក់ថា សពស្លាប់ដោយសារលង់ទឹក(មិនពាក់ ព័ន្ធករណីឃាតកម្មទេ)។ បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចដឹកយកទៅដង្កល់នៅវត្តឬស្សីសាញ់ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ អត្ថបទ៖ បញ្ញា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner