ការធ្វើតេស្តវ៉ាក់សាំងប្រឆាំងជម្ងឺ COVID-19 របស់ថៃឈានដល់ដំណាក់កាល ជោគជ័យ ឬបរាជ័យ

អត្ថបទដោយ៖
Kien Sereyvuth

ថៃ៖ ក្រុមអ្នកវិទ្យាសាស្ត្រថៃ នៅថ្ងៃចន្ទម្សិលមិញ បានចាក់វ៉ាក់សាំង COVID-19 លើកទីពីរទៅលើសត្វស្វា ក្នុងគោលបំណងរកមើលការឆ្លើយតបជាវិជ្ជមានមួយទៀត ដើម្បីជួយដល់ការសាកល្បងព្យាបាលលើមនុស្សនៅដើមខែតុលាខាងមុខ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។

សត្វស្វាចំនួន១៣ក្បាលត្រូវបានចាក់វ៉ាក់សាំងការពារ កាលពីថ្ងៃចន្ទម្សិលមិញ ហើយ០២សប្តាហ៍ទៀតនឹងជាពេលវេលាសំខាន់ក្នុងការកំណត់ ថាតើក្រុមអ្នកស្រាវជ្រាវអាចបន្តការធ្វើតេស្តបន្ថែមទៀតបានឬអត់ ។ នាយកមជ្ឈមណ្ឌលស្រាវ ជ្រាវ និងអភិវឌ្ឍន៍វ៉ាក់សាំងនៅសាកលវិទ្យាល័យ ជូឡាឡុងកន លោក កៀត រ៉ាក់រុងថាំ បានគូសបញ្ជាក់ថា យើងនឹងវិភាគការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំម្តងទៀតហើយបើសិនការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ គឺខ្ពស់បំផុតនោះ វានឹងជាការឆ្លើយតបមួយដ៏ល្អ ។

ស្របពេលជាមួយគ្នានោះដែរ រដ្ឋាភិបាលថៃបានសម្តែងការគាំទ្រដល់ការសាកល្បងខាងលើនេះ ហើយសង្ឃឹមថា ទីក្រុងបាងកកនឹងអាចមានវ៉ាក់សាំងដែលមានប្រសិទ្ធភាពតម្លៃថោកផលិតក្នុងស្រុក និងត្រៀមចេញលក់សម្រាប់ឆ្នាំក្រោយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner