ចំនួនមនុស្សស្លាប់ដោយការលង់ទឹកបានកើនដល់៤១នាក់

មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងនៅថ្ងៃនេះថា មានមនុស្ស១១នាក់ទៀត បានស្លាប់ដោយសារជំនន់ទឹក ភ្លៀង ដែលនាំឲ្យករណីស្លាប់ដោយសារលង់ទឹកបានកើនដល់ចំនួន៤១ នាក់ហើយក្នុងរយៈពេល១០ថ្ងៃជាប់គ្នា កន្លងមក នេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ថាករណី បាត់បង់ជីវិត១១នាក់ចុងក្រោយនេះ បានកើតឡើងកាលពីថ្ងៃទី១៩តុលា។ ក្នុងចំណោមពលរដ្ឋ ១១ នាក់ ដែលស្លាប់ដោយលង់ទឹកនោះ មាននៅខេត្តបាត់ដំបង៥នាក់, ព្រៃវែង២នាក់ លង់ទឹកស្រះ, ស្វាយរៀងម្នាក់, ពោធិ៍សាត់២នាក់ និងបន្ទាយមានជ័យម្នាក់។

កម្ពុជាគិតត្រឹមពីថ្ងៃទី១១តុលាដល់ ២០តុលា ការស្លាប់ បានកើនឡើងចំនួន៤១នាក់ហើយ ក្នុងនោះមាន៥នាក់ បានស្លាប់កាលពីថ្ងៃទី១១តុលា, ៧នាក់បានស្លាប់កាលពីថ្ងៃទី១២តុលា, ៣នាក់បានស្លាប់កាលពីថ្ងៃទី១៣តុលា ,២នាក់ចុងក្រោយនេះបានស្លាប់កាលពីថ្ងៃទី១៤តុលា, ២នាក់បានស្លាប់កាលពីថ្ងៃទី១៥តុលា, ២នាក់បានស្លាប់ កាលពីថ្ងៃទី១៦តុលា, ៥នាក់បានស្លាប់កាលពីថ្ងៃទី១៧តុលា, ៤នាក់បានស្លាប់កាលពីថ្ងៃទី១៨តុលា, និង១១នាក់ បានស្លាប់កាលពីថ្ងៃទី១៩តុលា។

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner