ថៃបន្តបិតព្រំដែនដោយត្រូវរង់ចាំការជូនដំណឹងពីថ្នាក់លើ

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ៖ ថ្ងៃទី២៣ មិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រជុំជាមួយ  ឯកឧត្ដម វរ៉ាផាន់ សុវាណុន (WORAPHAN SUWANNUN) អភិបាលខេត្តស្រះកែវ ប្រទេសថៃ តាមរយៈប្រព័ន្ធវីដេអូ (Video Conference)។

កិច្ចប្រជុំនេះ បានពិភាក្សាគ្នាចំនួន ៤ចំណុច រួមមាន៖
*ទី១៖ ការបើកច្រកនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ឬបន្តបិទច្រក
*ទី២៖ ពិភាក្សាសុំឲ្យមានការចេញ-ចូលលក់ដូរត្រឹមផ្សាររុងក្លឿ
*ទី៣៖ ពិភាក្សាករណីពលករ(ចេញ-ចូល)
*ទី៤៖ បញ្ហាផ្សេងៗ។

ជាលទ្ធផល ឆ្លងតាមកិច្ចពិភាក្សាយ៉ាយកចិត្តទុកដាក់ អភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តស្រះកែវ បានឯកភាពជាគោលការណ៍ឲ្យមានការចូលទៅផ្សាររុងក្លឿ ពិនិត្យទំនិញ និងដឹកទំនិញអ៊ីវ៉ាន់មកវិញ តាមរយៈរថយន្តចំនួន៥០ឡាន មនុស្សក្នុង១ឡាន ២នាក់ ដោយមានការបំពេញបែបបទ ពិនិត្យសុខភាព តាមការណែនាំ និងវិធានការក្រសួងសុខាភិបាល ដោយពុំអនុញ្ញាតឲ្យមានការចូលទៅលក់ដូរនោះទេ ហើយរយៈពេលនៃការចូលទៅផ្សារនោះ គឺចាប់ពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ១៣៖០០នាទីរសៀល ចេញពីទឹកដីថៃវិញ។ ចំពោះការអនុញ្ញាតឲ្យចូលទៅនៅថ្ងៃណា ពេលណានោះ មិនទាន់កំណត់នោះទេ ដោយត្រូវរង់ចាំការជូនដំណឹងពីថ្នាក់លើរបស់ប្រទេសថៃ៕ ដោយ៖ ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner