ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវជាប់ខ្នោះនគរបាលប៉ុស្ដិ៍គោកឃ្លាង
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ជនសង្ស័យមាន ឈ្មោះ ចាន់ ផាន់ណា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ធ.ដ
ដោយ ៖ ភារ៉ា និងប៊ុនធី