អតីតមន្រ្តីជាន់ខ្ពស់អាមេរិកនិយាយថា លោក ចូ បៃដិន ជាមនុស្សតែម្នាក់គត់ដែលអាចបង្រួបបង្រួមជាតិឡើងវិញបាន

សហរដ្ឋអាមេរិក៖ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រី ស៊ូសាន រ៉ាយស៍ និយាយថា ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០ គួរតែផ្ដោតជាសំខាន់លើការរារាំងលោក ដូណាល់ ត្រាំ ជាប់ឆ្នោតមួយអាណត្តិទៀត ហើយថា លោក ចូ បៃដិន គឺជាមនុស្សម្នាក់គត់ដែលអាចដោះស្រាយបញ្ហា និងជាអ្នកបង្រួបបង្រួមជាតិឡើងវិញ នេះបើតាមសារព័ត៌មាន ស្ពូតនីគ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ។

ការកត់សម្គាល់បែបនេះរបស់លោកស្រី ស៊ូសាន រ៉ាយស៍ បានកើតមានឡើងខណៈមានសេចក្ដីរាយការណ៍ជាច្រើនថា បក្សប្រជាធិបតេយ្យត្រូវបានជំរុញឱ្យតែងតាំងមនុស្សស្រីជាអនុប្រធានាធិបតី ហើយលោកស្រីក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះបេក្ខជនអនុប្រធានាធិបតីរបស់លោក ចូ បៃដិន ផងដែរ ។

ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ MSNBC នៅថ្ងៃសុក្រម្សិលមិញ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះសង្កត់ធ្ងន់ទៀតថា អ្នកគាំទ្រលោក ដូណាល់ ត្រាំ នៅក្នុងព្រឹទ្ធសភាគួរតែត្រូវបានចាត់ទុកថា ជាគំនរសំរាមប្រវត្តិសាស្ត្រ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner