សហរដ្ឋអាមេរិកច្រានចោលសំណើចង់បន្ថែមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ចិន
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះ បានទាត់ចោលសំណើរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន ដែលចង់បន្ថែមជើងហោះហើរប្រចាំសប្តាហ៍រវាងប្រទេសទាំងពីរបន្ថែមទៀត នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ។
ស្របពេលជាមួយគ្នានេះដែរ ក្រសួងដឹកជញ្ជូនអាមេរិកបានគូសបញ្ជាក់ថា ការសម្រេចចិត្តបែបនេះ គឺជាកិច្ចការផ្នែកនីតិវិធីសុទ្ធសាធ ដូច្នេះវាមិនគួរត្រូវបានចាត់ទុកថា ជាការបង្កើនភាពតានតឹងបន្ថែមរវាងប្រទេសទាំងពីរនោះទេ ។
គួរបញ្ជាក់ផងដែរថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកខាងលើនេះ បានកើតមានឡើងក្រោយក្រុមហ៊ុនអាកាសចរណ៍អាមេរិក ដូចជាក្រុមហ៊ុន Delta Air Line និង United Airlines បានព្យាយាមបើកដំណើរការជើងរហោះហើរដឹកអ្នកដំណើរជារៀងរាល់ថ្ងៃទៅកាន់ប្រទេសចិន នៅក្នុងខែមិថុនានេះ ប៉ុន្តែផែនការរបស់ពួកគេនេះបានផ្លាស់ប្តូរវិញ ដោយសារតែគ្មានការយល់ព្រមពីរដ្ឋាភិបាល ៕