អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៥១លាននាក់ ក្នុងនោះស្លាប់ជិត១លាន២៧ម៉ឺននាក់ និងជាសះស្បើយជាង៣៦លាន៤ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥១លាន២៣ម៉ឺន៣ពាន់៥៨៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន២៦ម៉ឺន៨ពាន់៩១០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៦លាន៤ម៉ឺន៦ពាន់៨២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១០លាន៤២ម៉ឺន១ពាន់៩៥៦នាក់ ស្លាប់ចំនួន២៤ម៉ឺន៤ពាន់៤៤៨នាក់ និងជាសះស្បើយចំនួន៦លាន៥៥ម៉ឺន២ពាន់៦១០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន៥៩ម៉ឺន១ពាន់៧៥នាក់ ស្លាប់ចំនួន១២ម៉ឺន៧ពាន់១០៤នាក់ និងជាសះស្បើយ៧លាន៩៥ម៉ឺន៧ពាន់២៦០នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៦៧ម៉ឺន៥ពាន់៧៦៦នាក់ ស្លាប់១៦ម៉ឺន២ពាន់៦៣៨នាក់ និងជាសះស្បើយ៥លាន៦ម៉ឺន៤ពាន់៣៤៤នាក់ ៕


