តារាឆ្នើមក្រុមអង់គ្លេស ២រូប នឹងអវត្តមាន ពេលជួបអ៊ីស្លង់ ពាន Nations Legue
អត្ថបទដោយ៖
ចាន់ វិចិត្រ
តារាឆ្នើមក្រុមតោកំណាចអង់គ្លេស នឹងអវត្តមាន ពាន Nations Legue ជាមួយក្រុម អ៊ីស្លង់ នៅកីឡដ្ឋាន Wembley នៅថ្ងៃពុធស្អែក ។

Jordan Henderson និង Raheem Sterling នឹងអវត្តមានដោយសារបញ្ហារបួស ។ ខ្សែបំរើក្រុមហង្សក្រហម Liverpool កីឡាករ Henderson មានរបួសពេលអង់គ្លេស ចាញ់ បែលហ្ស៊ិក ២-០ កាលពីចុងសប្តាហ៍កន្លងទៅ ។ ចំណែកឯខ្សែប្រយុទ្ធរបស់ Manchester City កីឡាករ Sterling ក៏អវត្តមានដូចគ្នា ដោយសារបញ្ហារបួសកំភួនជើង ។

គួរបញ្ជាក់ថា ជំនួបរវាងអង់គ្លេស ជាមួយ អ៊ីស្លង់ ជាការប្រកួតបង្រ្គប់កិច្ចតែប៉ុណ្ណោះ ក្រុមទាំង២បានធ្លាក់ពី ពាន Nations Legue ដូចគ្នា ៕

ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។