អង្គការ WHO បញ្ជាក់ថា ប្រភពដើមនៃករណីឆ្លង COVID-19 ជាចង្កោមក្នុងរដ្ឋធានីប៉េកាំង នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ

អត្ថបទដោយ៖
Kien Sereyvuth

ស្វីស៖ អង្គការសុខភាពពិភពលោក WHO បានលើកឡើងថា ប្រភពដើមនៃករណីឆ្លង COVID-19 ជាចង្កោមថ្មីមួយក្នុងរដ្ឋធានីប៉េកាំង នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ ដែលតម្រូវឱ្យមានការបង្កើនការធ្វើតេស្ដបន្ថែមទៀត នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ។

ថ្លែងក្នុងសន្និសីទកាសែតមួយនៅថ្ងៃចន្ទម្សិលមិញ នាយកកម្មវិធីសង្រ្គោះបន្ទាន់នៃអង្គការសុខភាពពិភពលោក WHO លោក ម៉ៃ រីយ៉ាន បានបញ្ជាក់ថា ការអះអាងអំពីការឆ្លង COVID-19 ជាចង្កោមក្នុងទីក្រុងប៉េកាំង បង្កឡើងដោយក្រុមអ្នកផ្គត់ផ្គង់ ឬ កញ្ចប់ត្រីសាល់ម៉ុននាំចូលពីបណ្ដាប្រទេសអឺរ៉ុប មិនទាន់ក្លាយជាការអះអាងបឋមនោះទេ ។

ទាក់ទិននឹងបញ្ហាខាងលើនេះ ប្រទេសចិនសម្រេចឈប់នាំចូលត្រីសាល់ម៉ុនពីសហគមន៍អឺរ៉ុប ដោយបារម្ភថា អ្នកនាំត្រីសាលមុនចូលប្រហែលមានការពាក់ព័ន្ធនឹងការផ្ទុះជំងឺ COVID-19 នៅផ្សារប៉េកាំង ទោះបីក្រុមអ្នកជំនាញថា ត្រីទំនងជាមិនអាចនាំជំងឺនេះមកទេ ។

ថ្មីៗនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនបានចុះផ្សាយថា ជំងឺកូរ៉ូណាត្រូវបានរកឃើញនៅលើជ្រុញហាន់ត្រីសាល់មុននៅផ្សារ ស៊ីនហ្វាឌី ស្ថិតក្នុងរដ្ឋធានីប៉េកាំង ដោយគេខ្លាចថា បង្កជាចង្កោមឆ្លង នាំឲ្យមានរលកទី២ នៃករណីចម្លងជំងឺនេះ ក្នុងប្រទេសចិន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner