ប្រធានសហព័ន្ធកីឡាបាល់បោះ អាណត្តិថ្មីឆ្នាំ២០២០-២០២៣ ដាក់ទិសដៅធំៗ ៥សម្រួចឈាន ទៅសម្រេចជោគជ័យស៊ីហ្គេមឆ្នាំ២០២៣ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ
ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការនៃក្រសួងអប់រំយុវជន និងកីឡាត្រូវបានអង្គមហាសន្និបាតផ្តល់សេចក្តីទុកចិត្តគាំទ្រ ឲ្យបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា សម្រាប់អាណត្តិថ្មីទី៨ឆ្នាំ២០២០-២០២៣ ក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់(២០១៧-២០២០) របស់ខ្លួនកាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡាក្នុងពហុកីឡដ្ឋានជាតិ។
បន្ទាប់ពីជាប់ជាប្រធានដឹកនាំអាណត្តិថ្មីដែលជាអាណត្តិទី៨បន្តទៀត ឯកឧត្តម ស៊ាន បូរ៉ាត មានប្រសាសន៍ថាក្នុងអាណត្តិនេះសហព័ន្ធបានរៀបចំ និងដាក់ចេញនូវយុទ្ធសាស្ត្រ និងកំណត់គោលច្បាស់លាស់ដើម្បីអភិវឌ្ឍកីឡាបាល់បោះ នៅកម្ពុជាចូលរួមចំណែកកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាពនិងភាពរឹងមាំ។
កឧត្តមពន្យល់ថាសហព័ន្ធបានទំនាក់ទំនង និងធ្វើកិច្ចសហប្រតិបត្តិការជាមួយសមាគមកីឡាបាល់បោះកម្ពុជាអាម៉េរិក(UCBA)ក្នុងគោលបំណងពង្រឹងពង្រីក និងជំរុញការអភិវឌ្ឍកីឡាបាល់បោះឱ្យបានរីកចម្រើន តាមរយៈការផ្លាស់ប្តូរមន្ត្រីជំនាញគ្រូបង្វឹកកីឡាករ សំដៅពង្រីកការចាប់អារម្មណ៍ ការទទួលស្គាល់ និងកិត្យានុភាពជាតិជូនដល់ព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះសហព័ន្ធក៏បានទំនាក់ទំនងរកដៃគូអភិវឌ្ឍ ពីវិស័យឯកជនដើម្បីជំរុញ សកម្មភាពកីឡាបាល់បោះនៅកម្ពុជាតាមរយៈការឧបត្ថម្ភការប្រកួតលីគកីឡាបាល់បោះកម្ពុជា(CBL)ការផ្គត់ផ្គង់ឧបករណ៍ដល់CBFនិងសម្ភារកីឡាដល់កីឡាករក្នុងរយៈពេលសមស្រប និងការគាំទ្រដល់កម្មវិធីអភិវឌ្ឍកីឡាករថ្នាល របស់សហព័ន្ធកីឡាបាល់បោះកម្ពុជាព្រមទាំងសកម្មភាពរៀបចំការប្រកួតក្នុងស្រុក ការប្រកួតមិត្តភាពអន្តរជាតិ និងទស្សនៈកិច្ចសិក្សាអំពីការហ្វឹកហាត់។
ម្រាប់អាណត្តិថ្មីនេះថ្នាក់ដឹកនាំសមាជិកសមាជិការ បស់សហព័ន្ធនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ចូលរួមសកម្មភាពយ៉ាងសកម្មស្របតាមផែនការយុទ្ធសាស្រ្ត ដើម្បីទទួលបានជោគជ័យនៅឆ្នាំ២០២៣ ហើយខ្ញុំសូមដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួនដូចខាងក្រោម៖ ១-ពង្រឹងក្លឹបទាំងបរិមាណនិងគុណភាព, ២-ពង្រឹងសកម្មភាពលីកឱ្យកាន់តែប្រសើរនិងមានគុណភាព, ៣-ពង្រឹងមន្ត្រីជំនាញទាំងបរិមាណ និងគុណភាព , ៤-ពង្រឹងប្រព័ន្ធការប្រកួត៥ទល់៥ និង៣ទល់៣បុរសនារី, ៥-សម្រួចក្រុមជម្រើសជាតិបុរសនិងនារីឱ្យមានគុណភាពខ្ពស់ដោយសហការជាមួយUCBA។
សូមបញ្ជាក់ថា សមាជិកប្រតិបត្តិចំនួន១៥រូប រួមមានឯកឧត្តម ស៊ាន បូរ៉ាត ប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា ,ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកីឡាលោកឈីសម្បត្តិលោកខេស៊ីបាណេតជាអនុប្រធាន, លោក សាំ យៀង លោក ជូ សុខារី លោក រ៉ា ឌីមុំ លោក សាន់ នី លោក គឹម រ័ត្នណារិន លោក ប៉ុន សុខ លោក ហ៊ុន សាមុត លោក ដួង មាសចំរើន លោក ផ្លុងលីឌៀន អែមប៊ុន្នី និងលោក អ៊ុ ចាន់តារា ជាសមាជិក៕









