នាយករដ្ឋមន្ត្រីខឹងខ្លាំងចំពោះអ្នកកាន់កាប់ឆ្នេរ «គ្មានអ្នកធំណាមកកាន់កាប់ឆ្នេរខុសច្បាប់ទេ»
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១ ខែមិថុនានេះ បានមានប្រសាសន៍ជាសាធារណៈថា រដ្ឋាភិបាលអាចលុបចោលប្លង់ដីទាំងឡាយណាដែលកាន់កាប់ឆ្នេរខុសច្បាប់នៅខេត្តព្រះសីហនុ មិនថាអ្នកមានអំណាច ឬអ្នកធំ ឬក៏អ្នកកម្រិតណានោះទេ។
លោកនាយករដ្ឋមន្ត្រីបានអះអាងថា លោកមិនដឹងព័ត៌មាននៃការសុំគ្រលំធ្វើប្លង់កម្មសិទ្ធិឱ្យអ្នកធំក្នុងជួររាជកាដែលមន្ត្រីទើសទាល់ហើយចេញប្លង់កាន់កាប់ឱ្យ។
លោកនាយករដ្ឋមន្ត្រី អះអាងថា រដ្ឋត្រូវយកតំបន់ឆ្នេរដែលមានប្រវែង១១០ម៉ែត្រពីឆ្នេរសមុទ្រមកកាន់កាប់ឡើងវិញដើម្បីរក្សាសោភ័ណភាពនៃឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជាក្នុងការបម្រើសាធារណៈ៕