អភិបាលខេត្តក្រចេះ អញ្ជើញសម្ពោធដាក់ ឲ្យប្រើប្រាស់ អាគារសាលាសង្កាត់អូរឬស្សី ក្រុងក្រចេះ ដើម្បីបម្រើសេវាសាធារណៈ

អត្ថបទដោយ៖
ជា សេឌី

អាគារសាលាសង្កាត់អូរឬស្សី ក្រុងក្រចេះ រួមនិងសមិទ្ធផលមួយចំនួនទៀត ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលពិធីនេះធ្វើឡើង ក្រោមអធីបតីភាព ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្តក្រចេះ នាព្រឹកថ្ងៃទី១៨ វិច្ឆិកា ២០២០ ។

ឯកឧត្តម អភិបាលខេត្ត បានធ្វើការកោតសរសើ និងវាតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការរបស់លោកចៅសង្កាត់ និងការគៀងគរពីសប្បុរសជន ក្នុងការកសាងនិងសម្រេចចេញនូវសមិទ្ធផងទាំងនេះ ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយទំនុកចិត្ត សំដៅបង្ខិតសេវាឲ្យកាន់តែកៀកនឹងប្រជាពលរដ្ឋ ។ ផ្អែកលើមូលដ្ឋានសុខសន្តិភាព និងសក្តានុពលក្នុងខេត្ត រដ្ឋបាលខេត្តក្រចេះដែលមានមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បានខិតខំអនុវត្តការងារយ៉ាងសកម្មដើម្បីសម្រេចនូវជោគជ័យ នូវការដាក់អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់ការជាបន្តបន្ទាប់របស់រាជ     រដ្ឋាភិបាលកម្ពុជា ធានាបាន នូវការរក្សាសន្តិសុខសុវត្ថិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចក្នុង ខេត្តក្រចេះបានល្អប្រសើរ ពិសេសការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋប្រកបដោយភាពសុខ ដុមរមនា ។

ឯកឧត្តម បន្ថែមថា  សមិទ្ធផលអាគាររដ្ឋបាលសង្កាត់អូឬស្សី ដែលយើងទាំងអស់គ្នាបានដាក់ សម្ភោធឲ្យប្រើប្រាស់ផ្លូវការនាពេលនេះ គឺជាសមិទ្ធផលមួយថ្មីបានរួមចំណែក ផ្ដល់សេវាសង្គម ជូនបងប្អូនប្រជាពលរដ្ឋ ដោយផ្អែកលើច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ក្នុងតួនាទី បម្រើកិច្ចការមូលដ្ឋានសម្រាប់ផលប្រយោជន៍​សង្កាត់ និងប្រជាពលរដ្ឋក្នុងសង្កាត់ ព្រមទាំងមាន តួនាទីជាភ្នាក់ងារតំណាងរដ្ឋ ក្រោមការចាត់ចែងនិងប្រគល់អំណាចពីអាជ្ញាធររដ្ឋ ជាពិសេសថ្មីៗនេះក្រោមការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិ  បាល ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងពេលប្រយុទ្ធជម្ងឺកូវីដ-១៩ ។

          ឯកឧត្តម បន្តថា បើទោះបីជាកម្ពុជាបានជួប និងទទួលរងគ្រោះដូចជា ៖  ជំនន់ទឹកភ្លៀង និងជម្ងឺកូវីដជាដើម រាជរដ្ឋាភិបាលក៏មិនព្រងើយកន្តើយ និងមិនទុកនរណាម្នាក់ឲ្យស្លាប់ដោយអត់បាយ និងជម្ងឺឈឺថ្ងាត់នោះឡើយ ដោយក្នុងនោះបានចុះជួយអន្តរាគមន៍ជួយសង្គ្រោះជាសម្ភារ: និងថវិការជាច្រើនបានទាន់ពេលវេល ។  ក្រៅពីនេះ បានខិតខំស្វែងរកដៃគូរវិនិយោគក្នុង និងក្រៅប្រទេស ដើម្បីលើកស្ទួយវិស័យសេដ្ឋកិច្ចជាតិ និងប្រជាជន រួមនិងការអភិវឌ្ឍន៍ កាត់បន្ថយការចំណាក ស្រុកស្វែងរកការងារក្រៅប្រទេស.។

ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ថែរក្សា និងការពារនូវសមិទ្ធផលដែលបានសម្រេចនាពេលកន្លងមក -ខិតខំដោះស្រាយបញ្ហាក្នុងមូលដ្ឋានសង្កាត់ឲ្យបានល្អប្រសើរ ជាពិសេសការយកចិត្តទុកដាក់ ថែរក្សាលើអនាម័យ ដោយការលាងដៃសម្អាត និងអាលកុល និងសាប៊ូ -ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពសង្គម ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ៕ ម៉េង គាង

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner