ពាន Nations Leagueបានរកឃើញក្រុមចុងក្រោយហើយ ខណៈជើងឯកឆ្នាំចាស់ធ្លាក់

ក្រុមមាន់គោកបារាំង បែលហ្សិក អេស្ប៉ាញ និងអ៊ីតាលី គឺជាបេក្ខភាព៤ក្រុមចុងក្រោយ នៅ Nations League ឆ្នាំ២០២០ ខណៈជើងឯកឆ្នាំចាស់ព័រទុយហ្គាល់ បានធ្លាក់បាត់ទៅហើយ។

ក្រុមមាន់គោក បារាំង បានយកឈ្នះ ក្រូអាត ៤ទល់២ ចំណែកឯ ក្រុមគោជល់អេស្ប៉ាញ បានយកឈ្នះក្រុមឥន្រ្ទីដែកអាល្លីម៉ង់ ៦ទល់០ ឡើងទៅវគ្គ៤ក្រុមចុងក្រោយដូចគ្នា ។


រីឯការប្រកួតវគ្គ៤ក្រុមចុងក្រោយយប់មិញ ក្រុមប៊ែលហ្សិក បានយកឈ្នះ ដាណាម៉ាក ៤ទល់២ រកបានដោយកីឡាករ Youri Tielemans មួយគ្រាប់ Romelu Lukaku ២គ្រាប់ និង Kevin De Bruyne មួយគ្រាប់ ឯ កីឡាករ Jonas Wind រកបានមួយគ្រាប់អោយដាណាម៉ាក ស្របពេលដែល កីឡាករ Nacer Chadliរបស់ប៊ែលហ្សិក ធ្វើអោយទីខ្លួនឯង ។ ឯក្រុមអ៊ីតាលី បានយកឈ្នះ ក្រុម បូសន្នី ២ទល់០ រកបានដោយកីឡាករ Andrea Belotti , Domenico Berardi ម្នាក់មួយគ្រាប់ ។


គួរបញ្ជាក់ថា ពាន Nations Leagueឆ្នាំ២០២០នេះ បេក្ខភាព៤ក្រុមចុងក្រោយ បានផ្លាស់ទាំងអស់ ។ ខណៈកាលពីឆ្នាំមុន ៤ក្រុមចុងក្រោយ មាន ស្វីស ព័រទុយហ្គាល់ ហូឡង់ និង អង់គ្លេស ឯក្រុមជើងឯកឆ្នាំចាស់គឺ ក្រុម ព័រទុយហ្គាល់ ៕
