MeowTalk ៖ កម្មវិធីទូរស័ព្ទដែលអាចបកប្រែភាសាសត្វឆ្មា
បរទេស ៖ កម្មវិធីទូរស័ព្ទដ៏ថ្មីស្រឡាងមួយដែលត្រូវបានរចនា និងអភិវឌ្ឍឡើងដោយអតីតវិស្វករព័ត៌មានវិទ្យា
កម្មវិធី Alexa នៃក្រុមហ៊ុន Amazon មានសមត្ថភាពដ៏អស្ចារ្យក្នុងការបកប្រែភាសាសត្វឆ្មារបស់អ្នក។
កម្មវិធីដែលមានឈ្មោះថា MeowTalk ដែលមានមុខងារថតសម្លេងសត្វឆ្មា និងបន្ទាប់មកព្យាយាមបកប្រែ
វាដោយប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត AI (Artifical Intelligence) ក៏ត្រូវបានចូលរួមការងារផលិតជាមួយនឹងម្ចាស់ឆ្មាជាច្រើននាក់ផងដែរ ដើម្បីអាចឲ្យអ្នកបង្កើតទិន្នន័យមានភាពច្បាស់លាស់អំពីអត្តចរិតរបស់សត្វប្រភេទនេះ។
ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះកម្មវិធីនេះអាចបកប្រែបានឃ្លាប្រមាណជា 13 ប៉ុណ្ណោះ ដែលរួមមានទាំងការដាក់ចំណីឱ្យខ្ញុំ´ខ្ញុំកំពុងខឹង´´ទុកឱ្យខ្ញុំនៅម្នាក់ឯង´។

យោងតាមការស្រាវជ្រាវកន្លងមកក៏ធ្លាប់បញ្ជាក់ដែរថា សត្វឆ្មាមានលក្ខណៈខុសពីសត្វចិញ្ចឹមដទៃទៀត ពីព្រោះថាវាមិនសូវជាចង់និយាយ ឬចែករំលែកភាសាជាមួយនឹងម្ចាស់វានោះទេ។
រាល់ភាសាសត្វឆ្មាមានភាពប្លែកពីគ្នាដែលសត្វនេះវាធ្វើឡើងដើម្បីតែម្ចាស់របស់វា ហើយពេលខ្លះវាមានសម្លេងលឺជាងគ្នាដូចនេះការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីថតសម្លេង និងបកប្រែចាំបាច់ត្រូវធ្វើវាឡើងឲ្យបានច្រើនដង។
តាមការបញ្ជាក់ពីអ្នកផលិត MeowTalk បានអះអាងថា “ពេលដែលយើងប្រើកម្មវិធីនេះកាន់តែច្រើននោះភាពច្បាស់លាស់នៃការបកប្រែគឺមានកើនឡើងថែមមួយកម្រិតទៀតជាមិនខាន”។
បើសិនជាអ្នកចង់សាកល្បងប្រើប្រាស់កម្មវិធី MeowTalk នៅពេលនេះអ្នកអាចទាញវាចេញពីកម្មវិធី Play Store
និង App Store បានហើយ៕