នាយករដ្ឋមន្ត្រីចំណាយថវិកាផ្ទាល់ខ្លួន៥០០លានរៀលក្នុង១ខែសម្រាប់គ្រូពេទ្យស្ម័គ្រចិត្ត

ថ្លែងពីខេត្តព្រះសីហនុ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា​លោកបានចំណាយថវិកាផ្ទាល់ខ្លួនចំនួន​៥០០លានរៀលក្នុងមួយខែៗដើម្បីទ្រទ្រង់សកម្មភាពក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជាង៤០០នាក់នាក់។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងនេះ កំពុងតែធ្វើការជាមួយមន្ត្រីសុខាភិបាលដើម្បីជួយពិនិត្យ ព្យាបាល និងនាំយកសំណាកពិនិត្យមើលមេរោគកូវីដ១៩។

លោកនាយករដ្ឋមន្ត្រី​បន្ថែមថា ចាប់ពីខែទី៣តទៅលោកនឹងប្រើប្រាស់ថវិការដ្ឋាភិបាលសម្រាប់ទ្រទ្រង់សកម្មភាពក្រុមគ្រូពេទ្យ៕​

ads banner
ads banner
ads banner