ការប្រឡងបាក់ឌុបនៅតែរឹតបន្តឹងដើម្បីកុំរើសអើងរវាងសិស្សប្រឡងសម័យពុំមានកូវីដ-១៩ និងសម័យប្រឡងមានជំងឺកូវី ដ-១៩

ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ក្រសួងអប់រំនៅតែរឹតបន្ដឹងដដែលដូចឆ្នាំ មុនៗ ធ្វើយ៉ាងណាកុំ ឲ្យមាន ការរើស អើងរវាង សិស្សានុសិស្ស ប្រឡងសម័យពុំមានរោគជំងឺកូវីដ-១៩ និងសម័យប្រឡង មានជំងឺកូវី ដ-១៩។នេះបើតាមការឱ្យដឹងពីឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា។

បញ្ជាក់នាសន្និសីទ្ធសារព័ត៌មានកាលពី ព្រឹកថ្ងៃទី ១៩ខែវិច្ឆិកាឆ្នាំ២០២០នេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិ ក្សាទុតិយភូមិ ហៅថាបាក់ឌុបដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ត្រូវបន្ដរឹតបន្ដឹងដដែលដូចឆ្នាំ មុនៗ ធ្វើយ៉ាងណាកុំ ឲ្យមាន ការរើស អើងរវាង សិស្សានុសិស្ស ប្រឡងសម័យពុំមានរោគជំងឺកូវីដ-១៩ និងសម័យប្រឡង មានជំងឺកូវី ដ-១៩។

បើទោះបីនាឆ្នាំនេះរោគជំងឺកូវីដ-១៩វាយលុក និងកូនសិស្សពុំសូវបានរៀនសូត្រទៀងទាត់ក្តី ប៉ុន្តែឯកឧត្តមហង់ ជួនណារ៉ុន បានថ្លែងថា”ក្នុងអំឡុងកូវីដ-១៩ដែលកើតឡើងនេះក្រសួងមិនចង់ឲ្យមានការរើសអើងរវាង សញ្ញាបត្រសសម័យកូវីដ និងសញ្ញាបត្រពុំមានកូវីដ ដូច្នេះ ក្រសួង តម្រូវគ្រឹះស្ថានសិក្សាអនុវត្តកម្មវិធីសិក្សាឲ្យ បានពេញលេញ ហើយផ្ដល់រយៈពេលចំនួន៣ខែឲ្យដល់សិស្សរៀនបន្ថែមទៀត ។ ម្ល៉ោះហើយបើសិស្សគាត់សិក្សាបានហ្មត់ចត់ និងបានម៉ឺងម៉ាត់ បូកជាមួ យគាត់ រៀនជាមួយអនឡាញទៀត នឹងមានពេលគ្រប់គ្រាន់ ដើម្បីអាចមានសមត្ថភាពប្រឡងបានហើយ”។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែមថា” អ្វីដែលក្រសួងអប់រំផ្ដល់ឲ្យសិស្សានុសិស្ស បានសិក្សាក្នុងរយៈពេ ល៣ខែបន្ថែមទៀតនោះ គឺគ្រប់គ្រាន់សម្រាប់សិស្សានុសិស្សក្នុងការប្រឡង ហើយក្រសួងក៏មិនមានវិធានការអ្វី ដែលធ្វើឲ្យប៉ះពាល់ជាមួយការសិក្សារបស់ សិស្សានុសិស្សឡើយ”។

ទាក់ទិនទៅនឹងការប្រឡងនេះដែរ ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងអប់រំ ក៏បានធ្វើការប្រៀបធៀបការប្រឡង នៅសម័យកូវីដ-១៩ រវាងប្រទេសមួយចំនួនផងដែរក្នុងនេះដូចជាប្រទេសខ្លះគឺគេអត់មានការប្រឡងឡើយ គឺគេទទួលស្គាល់ ដោយគ្រាន់តែយកពន្ទុដែលរៀនក្នុងថ្នាក់ ធ្វើជាលទ្ធផលតែម្តង។

          ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការពន្យល់ថាកម្ពុជាចាំបាច់ត្រូវធ្វើការប្រឡងពីព្រោះមិន ចង់ឲ្យមានរើសអើង ដូច្នេះហើយបានជាក្រសួង ផ្ដល់ពេលវេ លាសម្រាប់សិក្សារយៈពេល៣ខែបន្ថែមទៀត ខណៈប្រទេ សមួយចំនួន បានបិទបញ្ចប់ការសិក្សា ហើយបើកដំណើរការឆ្នាំសិក្សាថ្មី។

ខណៈការប្រឡងកាន់តែខិតជិតមកដល់  ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានជំរុញ សិស្សានុសិស្ស ថ្នាក់ទី១២ទាំងអស់ ត្រូវបន្ដខិតខំប្រឹងរៀនសូត្របន្ថែមទៀត ដើម្បីត្រៀមប្រឡងបាក់ឌុប ពេលខាងមុខនេះ ឲ្យទទួលបានជោគជ័យ។

សូមរំលឹកដែរថាបើតាម ឯកឧត្តម រដ្ឋមន្រ្តីក្រសួងអប់រំបញ្ជាក់កន្លងមកដែរថាការដំណើរការប្រឡងបាក់ឌុប នឹងប្រព្រឹត្តទៅតាមស្តង់ដាសុវត្ថិភាពខ្ពស់ ដោយកំណត់ឲ្យមានបេក្ខជនប្រឡងមិនឲ្យលើសពី២៥នាក់ក្នុងមួយបន្ទប់។ មុនចូលមណ្ឌលប្រឡងតម្រូវឲ្យសិស្សានុសិស្ស វាស់កំដៅ ពាក់ម៉ាស់ និងលាងដៃ ជាមួយទឹកអាល់កល់ ឬសាប៊ូ មុនពេលចូលបន្ទប់ប្រឡង ដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ ក្រសួងអប់រំនឹងទិញសម្ភារការពារ ដូចជាម៉ាស់ សាប៊ូលាងដៃ និងអាល់កុល សម្រាប់ដាក់នៅតាមមណ្ឌលប្រឡង។ ប៉ុន្តែសិស្សខ្លួនឯងក៏ត្រូវយកម៉ាស់ទៅជាមួយផងដែរ ដើម្បីការពារជំងឺឆ្លង។

ជាមួយគ្នាឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំបានបញ្ជាក់ផងថា ក្រសួងអប់រំនឹងបន្តសហការជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការរៀបចំប្រឡងបាក់ឌុបឲ្យកាន់តែល្អប្រសើរ និងសហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំការបង្រៀនបន្ថែម ទៅសិស្សានុសិស្សថ្នាក់ទី១២ នៅគ្រប់បណ្តារាជធានី\ខេត្តផងដែរ៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner