អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៨លាននាក់ ក្នុងនោះស្លាប់ជាង៤៣ម៉ឺននាក់ និងជាសះស្បើយជាង៤.១លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៨លាន១១ម៉ឺន២ពាន់៥៧៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៣ម៉ឺន៩ពាន់៥០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤លាន២១ម៉ឺន៣ពាន់១៨២នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ។
ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖
១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន១៨ម៉ឺន២ពាន់៩៥០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១១ម៉ឺន៨ពាន់២៨៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨៨ម៉ឺន៩ពាន់៨៦៦នាក់ ។
២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៨៩ម៉ឺន១ពាន់៥៥៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៤ពាន់១១៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៦ម៉ឺន៤ពាន់៧៧៤នាក់ ។
៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៥៣ម៉ឺន៧ពាន់២១០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៧ពាន់៩១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៨ម៉ឺន៤ពាន់៥៣៩នាក់ ។
៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៣៤ម៉ឺន៣ពាន់២៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ពាន់៩១០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៨ម៉ឺន៣២០នាក់ ។
៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៩ម៉ឺន៦ពាន់៨៥៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន១ពាន់៧៣៦នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕




