លោក Xi Jinping សន្យាបើកទ្វារសេដ្ឋកិច្ចខ្នាតយក្សរបស់ខ្លួនបន្ថែមទៀត
បរទេស ៖ ក្រោយពេលដែលចិនទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានទំហំធំបំផុតលើលោក RCEP ជាមួយនឹងបណ្តាប្រទេសទាំង 14 កាលពីប៉ុន្មានថ្ងៃមុននោះ នៅថ្ងៃនេះប្រធានាធិបតីចិន លោក Xi Jingping ក៏បានលើកឡើងបន្ថែមទៀតថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត
នឹងបន្តធ្វើឡើងជាមួយនឹងបណ្តាប្រទេសជាច្រើនទៀត។
យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC លោក Xi ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំ APEC (Asia-Pacific Economic Cooperation) ដោយមានការចូលរួមពីសំណាក់សហរដ្ឋអាមេរិក និងកាណាដាផងនោះបានមានប្រសាសន៍ថា ចិននឹងបើកទ្វារសេដ្ឋកិច្ចដ៏ធំរបស់ខ្លួនក្នុងការនាំចូលផលិតផល និងសេវាកម្មដែលស្ថិត
នៅក្នុងកម្រិតស្តង់ដាគុណភាពខ្ពស់ high-quality ឲ្យកាន់តែច្រើននាពេលខាងមុខ។
ទោះបីជាយ៉ាងណាក្តី ប្រភពដដែលមិនអាចបញ្ជាក់បានទេ ថាតើលោកប្រធានាធិបតីអាមេរិក Donald Trump នឹងអញ្ជើញចូលរួមធ្វើសេចក្តីថ្លែងការណ៍ណាមួយនៅក្នុងកិច្ចប្រជុំនេះដែរ ឬយ៉ាងណានោះទេខណៈដែលកិច្ចប្រជុំនេះនឹងត្រូវប្រព្រឹត្តទៅរហូតដល់ថ្ងៃសុក្រ។
ក្នុងស្ថានភាពដែលអាមេរិក និងចិនកំពុងឈ្មោះគ្នារឿងពាណិជ្ជសកលនោះលោក Xi បានបន្តថាទោះបីជាយ៉ាងណាចិននឹងនៅតែរក្សាជំហរបស់ខ្លួនមិនដើរចេញពីបណ្តាប្រទេសដែលមានសេដ្ឋកិច្ចប្រភេទដាច់ដោយ
ឡែកពីគេ ឬជាប្រទេសដែលមានសេដ្ឋកិច្ចបែបការពារនិយមនោះដែរ៕