ឯកឧត្ដម បណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន បានអញ្ជេីញប្រគល់ពានរង្វាន់ និងផ្តល់បណ្ណសសើរជូនលោកគ្រូ អ្នកគ្រូ ដែលបានបង្រៀនល្អ និងនាយកល្អ ក្នុងការគ្រប់គ្រងសាលារៀនក្នុងខេត្តកំពង់ចាម

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ចាម៖ នារសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញអមដំណើរ  ជាមួយ ឯកឧត្ដម បណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា បានអញ្ជើញប្រគល់ពានរង្វាន់  និងផ្តល់បណ្ណសសើរជូនលោកគ្រូ អ្នកគ្រូ ដែលបានបង្រៀនល្អ និងនាយកល្អ ក្នុងការគ្រប់គ្រងសាលារៀនក្នុងខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម បណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួង អប់រំយុវជន និងកីឡា បានថ្លែងថា  នេះជាសមិទ្ធផលមួយការចូលរួមបណ្តុះបណ្តាល បង្ហាត់បង្រៀនសិស្សានុសិស្សឲ្យបានល្អ  និងគោរពតាមតួនាទីរបស់ដាក់ក្រសួងដែលបានដាក់ជូន ទោះបីជាកម្ពុជាយើងស្ថិតក្នុងការផ្អាក់បណ្តោះអាសន្ន  បង្រៀនតាមសាលារៀនក៏ដោយ ក៏ប៉ុន្តែយើងអាចបង្រៀនតាមប្រពន្ធ័អ៊ិធឺណេត សម័យបច្ចេកវិទ្យាទំនើបកម្ម  ស្របតាមដំណេីរការកែទម្រង់របស់រាជរដ្ឋាភិបាលផង។

គូសបញ្ចាក់ផងដែរថា លោកគ្រូ អ្នកគ្រូ ដែលទទួលបានពានរង្វាន់ និងបណ្ណសសើរពី សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ក្នុងខេត្តកំពង់ចាម មានចំនួន១៥នាក់ ក្នុងនោះដែរ នាយកសាលាដែលដឹកនាំល្អ មានចំនួន៥នាក់ គ្រូល្អចំនួន៣នាក់ គ្រូឆ្នើមភាសាខ្មែរចំនួន៤នាក់ និងគ្រូឆ្នើមគណិតចំនួន៣នាក់ដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner