​ថៃ​៖​ ​​បាតុករ​ចាត់​ទុក​ការ​គំរាម​របស់​នាយករដ្ឋមន្ត្រី​ ​ជា​ការ​ប្រកាសសង្គ្រាម​ប្រឆាំង​ប្រជាជន​ឯង

​ក្រុម​បាតុករ​ប្រឆាំង​រាជរដ្ឋាភិបាល​នៅ​ប្រទេស​ថៃ​បាន​ប្រកាស​ច្រានចោល​ការ​គំរាម​របស់​នាយករដ្ឋមន្ត្រី​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​ហើយ​បាន​ជំរុញ​ដល់​ក្រុម​របស់​ខ្លួន​កុំ​ចុះចាញ់​។​ ​ក្រុម​បាតុករ​ហៅ​ខ្លួនឯង​ថា​ ​Free​ ​Youth​ ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​អះអាង​ ​តាម​បណ្តាញ​សង្គម​ថា​ ​ការ​គំរាមកំហែង​របស់​លោក​ប្រា​យុទ្ធ​ក៏​រួម​មាន​ទាំង​ការ​ប្រើ​ច្បាប់​ប្រមាថ​ស្តេច​មក​ធ្វើបាប​បាតុករ​ដែរ​ ​ខណៈ​ពួកគេ​ក៏​ចង់ឲ្យ​មាន​កែប្រែ​របប​រាជា​និយម​ដែរនោះ​។​ ​ពួក​បាតុករ​បាន​ចាត់​ទុក​ការ​គំរាម​របស់​លោក​ ​ប្រា​យុទ្ធ​ ​គឺជា​ការ​ប្រកាសសង្គ្រាម​របស់​រដ្ឋាភិបាល​លើ​ប្រជាជន​។​

​កាលពី​ថ្ងៃ​ទី​១​៩​ ​វិច្ឆិកា​ម្សិលមិញ​ ​លោក​ ​ប្រា​យុទ្ធ​ ​ដែល​ត្រូវ​បាន​ពួក​បាតុករ​ទាមទារ​ឲ្យ​ចុះចេញ​ពី​តំណែង​នោះ​ ​បាន​ប្រកាស​ថា​ ​រដ្ឋាភិបាល​របស់​លោក​នឹង​ប្រើប្រាស់​គ្រប់​ទិដ្ឋភាព​ច្បាប់​ទាំងអស់​ ​ក្នុង​ការ​ទប់ទល់​ប្រឆាំង​នឹង​ពួក​បាតុករ​ ​ហើយ​ភ្នាក់ងារ​សន្តិសុខ​នឹង​បង្កើន​កម្លាំង​ដោះស្រាយ​ចំពោះ​នរណា​ដែល​ធ្វើ​រឿង​ខុសច្បាប់​ ​និង​មិន​គោរព​សិទ្ធិ​សេរីភាព​របស់​អ្នក​ផ្សេង​។​

ការ​គំរាម​នេះ​កើតឡើង​ ​ក្រោយ​២​ថ្ងៃ​ដែល​ពួក​បាតុករ​បាន​គូស​លើ​ជញ្ជាំង​របស់​ទីស្នាក់ការ​នគរបាល​ ​នៅ​រាជធានី​បាងកក​ ​បង្ហាញ​ពី​ខ្លឹមសារ​​សងសឹក​នឹង​ការ​បង្ក្រាប​ដោយ​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​ ​និង​កាំភ្លើង​បាញ់​ទឹក​ ​របស់នគរបាល កាលពី​ថ្ងៃ​អង្គា​រ៍ ​សប្តាហ៍នេះ នៅមុខ​រដ្ឋសភា​ ​របួស​មនុស្សជា​ង​៥​០​នាក់​៕ ​ប្រភព​ពី​ ​T​h​e​ ​Nation​

A protester waves a flag at an anti-government protes in Bangkok on Aug. 16. Jonas Gratzer/LightRocket via Getty Images
លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner