គ្រាប់មិនទាន់ផ្ទុះ១៥៣គ្រាប់ត្រូវគេប្រទះឃើញនៅខេត្តពោធិ៍សាត់

អត្ថបទដោយ៖
Kien Sereyvuth

យោងតាមអាជ្ញាធរមីននៅថ្ងៃទី១៥មិថុនា ឆ្នាំ២០២០ ក្រុមស្រាវជ្រាវ និងកំទេចគ្រាប់របស់អង្គការហេឡូត្រាស់កម្ពុជា(HALO Trust) បានទទួលសំណើពីប្រជាពលរដ្ឋ និងកងកំលាំងសមត្ថកិច្ចនៅភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវែលវែង ខេត្តពោធិ៍សាត់ បានប្រទះឃើញគ្រាប់ B40 ឬ PG2ចំនួន១០៥គ្រាប់ គ្រាប់B62 ចំនួន៤៤គ្រាប់ និងគ្រាប់ឡង់ ប្រភេទ Type 67 ចំនួន៤គ្រាប់ ស្ថិតក្នុងដីចំការរបស់ប្រជាពលរដ្ឋ។ អង្គការហេឡូត្រាស្ត បានធ្វើការកម្ទេចចោលជូនប្រជាពលរដ្ឋដោយសុវត្ថិភាព។ អាជ្ញាធរមីន បានាអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មិនទាន់ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner