​​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ ​និង​ ​បាយ​អូ​អិ​ន​ធិ​ច​ ​ទំនងជា​ត្រូវ​អនុ​ញ្ញា​ត​អោយ​ប្រើប្រាស់​នៅ​អង់គ្លេស​នាស​ប្តាហ៍​នេះ

អង់គ្លេស​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃចន្ទ​នេះ​ថា​ ​វ៉ាក់សាំង​ប្រឆាំង​ជម្ងឺ​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​អាមេរិក​ ​ភី​ហ្វីហ្សឺ ​និង​ក្រុមហ៊ុន​អាល្លឺម៉ង់​ ​បាយ​អូ​អិ​ន​ធិ​ច​ ​ទំនងជា​ត្រូវ​បាន​អនុញ្ញាត​អោយ​ប្រើប្រាស់​នៅ​អង់គ្លេស​នាស​ប្តាហ៍​នេះ​តែម្តង​ ​ក្រោយ​ម​ន្រ្តី​ជាន់ខ្ពស់​អង្គការ​ ​WHO​ ​ព្រមាន​ថា​ ​រលក​ទី​៣​នៃ​ការ​ឆ្លង​វី​រុ​ស​នេះ​អាច​នឹង​កើន​ឡើង​នៅ​អឺរ៉ុប​ ​។​


​ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ក្រសួងសុខាភិបាល​អង់គ្លេស​មិនបាន​ផ្តល់​ការ​អត្ថាធិប្បាយ​អ្វី​ឡើយ​ ​ជុំវិញ​សេចក្តីរាយការណ៍​ខាងលើ​នេះ​ ​ប៉ុន្តែ​កាលពី​ពេលថ្មីៗនេះ​ ​អង់គ្លេស​បាន​បញ្ជាទិញ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ផលិត​ឱ​ថ​ស​ទាំងពីរ​ ​ចំនួន​៤​០​លាន​ដូ​ស​ ​ហើយ​រំពឹង​ថា​ ​នឹង​មាន​១​០​លាន​ដូ​ស​នៅ​ក្នុង​ដៃ​ដែល​គ្រប់គ្រាន់​សម្រាប់​ការពារ​ប្រជាជន​៥​លាន​នាក់​នៅ​ត្រឹម​ដំណាច់​ឆ្នាំនេះ​ ​ប្រសិនបើ​វា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ករណី​បន្ទាន់​ ​។​


​យ៉ាងណាមិញ​ ​បើ​តាម​សារ​ព័ត៌មាន​អង់គ្លេស​ តេលេ​ក្រាប​ ​អាជ្ញាធរ​សុខាភិបាល​ ​អង់គ្លេស​កំពុង​ត្រៀម​ចាប់ផ្តើម​ដំណើរការ​វាយ​តម្លៃ​ជា​ផ្លូវការ​ ​ទៅលើ​វ៉ាក់សាំង​Co​v​i​d​-19​របស់​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​ហើយ​ទីភ្នាក់ងារ​សុខាភិបាល​ជាតិ​អង់គ្លេស​ត្រូវ​បាន​បង្គាប់​អោយ​ត្រៀម​ខ្លួន​ចាត់ចែង​វ៉ាក់សាំង​នោះ​ ​នៅ​ថ្ងៃ​ទី​០​១​ ​ខែ​ធ្នូ​ខាងមុខនេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner