កីឡាករវាយកូនបាល់ Daniil Medvedev យកឈ្នះម្ចាស់ជើងឯក US Open ក្លាយជាជើងឯក ATP Finals រដូវកាល២០២០

អត្ថបទដោយ៖
សារ៉ាន ទីងី

កីឡាករវាយកូនបាល់ Daniil Medvedev បានយកឈ្នះម្ចាស់ជើងឯក US Open កីឡាករ Dominic Thiem និងឈ្នះពានរង្វាន់ធំបំផុតនៃអាជីពរបស់គាត់នៅឯព្រឹត្តិការណ៍ ATP Finals រដូវកាល២០២០ នៅទីក្រុងឡុងនាថ្ងៃទី២២ ខែវិច្ឆិកា ​ឆ្នាំ២០២០ ។ ជើងខ្លាំមកពីរុស្ស៊ី Daniil Medvedev បាន​​យកឈ្នះក្នុងលទ្ធផល ៤-៦ ៧-៦ (៧-២) ៦-៤ លើកីឡាករ​លំដាប់​ទី ៣ ពិភពលោក Dominic Thiem នៅទីលាន O2 ។

គួររំលឹកផងដែលថា Medvedev គឺជាកីឡាករតែម្នាក់គត់ដែលបានផ្តួល​កីឡាករដែលមាន​ចំណាត់ថ្នាក់ខ្ពស់ជាងគេទាំងបី នៅក្នុងព្រឹត្តិការណ៍​បញ្ចប់រដូវកាល បន្ទាប់​ពីបានទទួលជ័យ​ជម្នះ​មុនរបស់គាត់លើ Novak Djokovic និង Rafael Nadal ។

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner