អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បើកអង្គប្រជុំបូកសរុបរបាយការណ៍ប្រចាំមិថុនា និងលើកទិសដៅអនុវត្តន៍ការងារខែបន្តបន្ទាប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនិងថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០នេះ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបើកអង្គប្រជុំបូកសរុបរបាយការណ៍ប្រចាំមិថុនា និងលើកទិសដៅអនុវត្តន៍ការងារខែបន្តបន្ទាប់។

ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរង ទទួលខុសត្រូវបញ្ជាដឹកនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នឹងលោក អធិការរង នាយផ្នែក នាយប៉ុស្តិ៍រួមនឹងមន្ត្រីក្រោមឱវាទជាច្រើននាក់ទៀតផងដែ។  ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោស្នងការរង បានលើកយកបញ្ហាប្រឈមដែលបានអនុវត្តន៍កន្លងមក និងបានផ្តល់អនុសាសន៍ល្អៗ ចំនួន ០៥ចំណុច រួមមាន ៖

១.ពង្រឹង និងបន្តលើការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ។
២.ផ្សព្វផ្សាយអោយបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋ អោយចូលរួមគោរពច្បាប់ចរាចរណ៍។
៣.ពង្រឹងបន្ថែមលើការងារល្បាតពួនស្ទាក់តាមគោលដៅស្មុគ្រស្មាញក្នុងមូលដ្ឋាន ។
៤.ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបើទ្វារ ២៤ម៉ោងលើ២៤ម៉ោង ។
៥.ចូលរួមថែទាំសុខភាព និងអនាម័យជាប្រចាំ ដើម្បីបង្កាទំស្កាត់ការរីករាលដាលជំងឺCOVID_19 ៕
ដោយ៖ ចន្ទ លីហ្សា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner