​បេក្ខភាព​វ៉ាក់សាំង​ Co​v​i​d​-19 ​ចំនួន​០​២​របស់​ប្រទេសថៃ​ ​ឈាន​ដល់​ដំណាក់កាល​ធ្វើ​តេ​ស្ត​លើ​មនុស្ស​ហើយ

​ថៃ​៖​ ​វិទ្យាស្ថាន​ស្រាវជ្រាវ​វ៉ាក់សាំង​ជាតិ​របស់​ថៃ​នៅ​ថ្ងៃចន្ទ​នេះ​ប្រកាស​ថា​ ​បេក្ខភាព​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​០​២​ ​ក្នុងចំណោម​វ៉ាក់សាំង​ចំនួន​០​៧​របស់​ថៃ​ ​ត្រូវ​បាន​ទទួលជោគជ័យ​ក្នុង​ការ​ធ្វើ​តេ​ស្ត​ទៅលើ​សត្វ​ ​ហើយ​បន្ទាប់មក​នឹង​បន្ត​ទៅ​សាកល្បង​ទៅលើ​មនុស្ស​វិញ​ម្តង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​

នាយក​វិទ្យាស្ថាន​ខាងលើ​នេះ​ ​គឺ​លោក​វេជ្ជបណ្ឌិត​ N​a​korn ​Pre​ms​r​i​ ​បាន​បញ្ជាក់​ថា​ ​បេក្ខភាព​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​០​២​ ​ដែល​កំពុង​ធ្វើ​តេ​ស្ត​ក្នុង​ដំណាក់កាល​ទី​២​ទៅលើ​មនុស្ស​នេះ​ ​មួយ​គឺ​វ៉ាក់សាំង​ ​m​RN​A​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ C​h​u​l​a​ ​V​RC ​និង​មួយទៀត​ ​គឺ​វ៉ាក់សាំង​ ​D​N​A​ ​ដែល​បង្កើត​ដោយ​ស្ថាប័ន​ B​ioN​e​t​-​Asia​ ​។​

បើ​តាម​ការ​រំពឹង​ទុក​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ C​h​u​l​a​ ​V​RC ​នោះ​ ​វ៉ាក់សាំង​ ​m​RN​A​ ​របស់​ខ្លួន​នឹង​ឈាន​ចូល​ដល់​ដំណាក់កាល​ធ្វើ​តេ​ស្ត​លើ​មនុស្ស​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​មេសា​ ​ឆ្នាំក្រោយ​នេះ​ ​។​ ​វ៉ាក់សាំង​ ​m​RN​A​ ​នឹង​ធ្វើ​តេ​ស្ត​លើកដំបូង​លើ​អ្នកស្ម័គ្រចិត្ត​ចំនួន​៧​២​នាក់​ ​ហើយ​ប្រសិនបើ​ជោគជ័យ​នោះ​ ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ C​h​u​l​a​ ​V​RC ​នឹង​ធ្វើ​តេ​ស្ត​លើក​ទី​២​លើ​អ្នកស្ម័គ្រចិត្ត​ចំនួន​៦​០​០​នាក់​បន្ថែម​ទៀត​ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner