​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​សម្រេច​ចិត្ត​បើកភ្លើង​ខៀវ​អោយ​មន្ត្រី​រដ្ឋបាល​របស់​ខ្លួន​រៀបចំ​ផ្ទេរ​អំណាច​ទៅ​លោក​ ចូ ​បៃ​ដិ​ន

អាមេរិក​៖​ ​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​ចុះផ្សាយ​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ប្រាប់​ក្រុម​មន្ត្រី​រដ្ឋបាល​ចាត់ចែង​កិច្ចការ​ទូទៅ​ (​G​S​A​) ​អោយ​រៀបចំ​ដំណើរការ​ផ្ទេរ​អំណាច​ទៅ​អោយ​លោក​ ចូ ​បៃ​ដិ​ន​ ​ជា​ផ្លូវការ​ ​។​

ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ប្រធាន​រដ្ឋបាល​ចាត់ចែង​កិច្ចការ​ទូទៅ​ ​G​S​A​ ​លោកស្រី​ ​អេម​មី​លី​ ​មើ​ហ្វី ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ជូន​លោក​ ចូ ​បៃ​ដិ​ន​ ​ថា​ ​យោង​លើ​ការ​វិវត្ត​ថ្មីៗ​ជុំវិញ​ការ​តវ៉ា​តាម​ផ្លូវច្បាប់​ ​និង​ការ​ទទួលស្គាល់​លទ្ធផល​ ​នៃ​ការបោះឆ្នោត​ទាំងអស់​នោះ​ ​ខ្ញុំ​ក៏​រៀបចំ​បញ្ជូន​លិខិត​នេះ​នៅ​ថ្ងៃនេះ​ ​ដើម្បី​ផ្ទេរ​ធនធាន​ ​និង​សេវាកម្ម​ទាំង​ទាំងឡាយ​ជូន​ដល់​អ្នក​ (​លោក​ ​បៃ​ដិ​ន​ ) ​។​

ដោយឡែក​ម​ន្រ្តី​ការិយាល័យ​របស់​រដ្ឋបាល​ចាត់ចែង​កិច្ចការ​ទូទៅ​ ​G​S​A​ ​ក៏បាន​អោយ​ដឹងផង​ដែរ​ថា​ ​លោកស្រី​ ​អេម​មី​លី​ ​មើ​ហ្វី ​នឹង​ចុះហត្ថលេខា​ទទួលស្គាល់​ការផ្ទេរ​សិទ្ធិ​នេះ​ ​នៅ​ពេល​អ្នកឈ្នះ​ឆ្នោត​ជា​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក​ថ្មី​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner