ប្រាសាទបេងមាលា

ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ប្រាសាទនេះស្ថិតនៅខាងកើតជើងភ្នំគូលែន និងខាងកើតក្រុងសៀមរាប ចម្ងាយផ្លូវប្រហែល៧៧គីឡូម៉ែត្រ។

ប្រាសាទនេះមានរចនាប័ទ្មដូចទៅនឹងប្រាសាទអង្គរវត្តដូច្នោះដែរ ដែលអាចឲ្យគេដឹងបានថាជាប្រាសាទ ដែលកសាងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ នៅចុងសតវត្សរ៍ទី១១ ដើមសតវត្សរ៍ទី១២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ទោះជាមានភាពប្រហាក់ប្រហែលទៅនឹងប្រាសាទអង្គរវត្តក៏ពិតមែន ប៉ុន្តែគេមិនអាចដឹងកាលបរិច្ឆេទពិតប្រាកដនៃឆ្នាំដែលកសាងប្រាសាទបេងមាលាឡើយ ព្រោះហេតុថាគ្មានសិលាចារឹកបញ្ជាក់។

បើសរុបទំហំដែលត្រូវការពារក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនៅតំបន់ប្រាសាទបេងមាលា មានទំហំដល់ទៅ ៨៦៩ហិកតា។ នៅខាងកើតប្រាសាទនេះ មានបារាយណ៍ដ៏ធំមួយមានបណ្តោយ១៦០០ម៉ែត្រ និងទទឹង៨០០ម៉ែត្រ។ តួប្រាសាទមានទំហំបណ្តោយ ១០៧៦ម៉ែត្រ ទទឹង៩១៣ម៉ែត្រ។ នៅក្បែរប្រាសាទនេះមានប្រាសាទតូចៗជាច្រើនទៀតមានដូចជា ប្រាសាទជ្រៃ និងប្រាសាទកងភ្លក់ជាដើម ចំណែកខាងជើងឆៀងខាងលិចមានតំបន់មួយដែលគេឲ្យឈ្មោះថាតំបន់អូរថ្មដាប់ដែលជាកន្លែងដាប់ថ្មបុរាណ សម្រាប់បម្រើការសាងសង់ប្រាសាទនៅតំបន់អង្គរទាំងមូល៕

ប្រភពមកពី មរតកកម្ពុជា

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner