បុរសម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួលដោយសារជំងឺលើសឈាម
ភ្នំពេញ៖ បុរសម្នាក់ដេកស្លាប់ ក្នុងបន្ទប់ជួលដោយសារជំងឺ លើសឈាមបង្ករការភ្លាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង នឹងសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ។ ករណីនេះបានកើតឡើងនៅ វេលាម៉ោង០៩និង៣០នាទីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមបានឲ្យដឹងថា៖ សពមានឈ្មោះ ហេង វុឌ្ឍណារិន្ទ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបររាជការ(ក្រសួងធម្មការ) ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ គាត់បានមកជួលបន្ទប់ស្នាក់នៅតែម្នាក់ឯង លុះដល់ថ្ងៃកើតហេតុប្រជាពលរដ្ឋជិតខាងបានរាយការណ៍ប្រាប់ថា មានបុរសខាងលើដេកស្លាប់ទើប សមត្ថកិច្ចចុះមកដល់ទីតាំងនឹងបានទាក់ទងទៅសមត្ថកិច្ចជំនាញ ផ្នែកកោសលវិច័យឲ្យចុះមកពិនិត្យ។
តាមការសន្និដ្ឋានលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋានថា៖ សពស្លាប់ដោយជំងឺលើសឈាម។ សពកម្កល់ទុកនៅវត្តស្ទឹងមានជ័យរងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ធ.ដ
ដោយ៖ ចន្ទ លីហ្សា
