នគរបាលប៉ុស្ដិ៍ច្បារអំពៅ២ ចាប់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលច្បារអំពៅ២ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ នេះបេីយោងតាមរបាយការណ៍របស់លោក អ៊ុ រតនា នាយប៉ុស្ដិ៍ នគរបាលខណ្ឌច្បារអំពៅ ២ បានឲ្យដឹងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

  លោក  អ៊ុ  រតនា  នាយប៉ុស្ដិ៍នគរបាលខណ្ឌច្បារអំពៅ ២ បានឲ្យដឹងថា  ករណីទី១ ៖ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

នៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១២ និង ០០ នាទី កំលាំងសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ នៃអធិការខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

 ជនសង្ស័យទី១  ឈ្មោះ ខែន ឆាលី ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។  និងទី២  ឈ្មោះ ហា សំណាង ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

-លទ្ធផលធ្វើតេស្តទឹកនោមវិជ្ជមាន(មានសារធាតុញៀន)។

  ករណីទី២ ៖ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

នៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ៣០ នាទី កំលាំងសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ នៃអធិការខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

 ជនសង្ស័យឈ្មោះ វ៉េង វ៉ាន់ឌី ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនេពិតប្រាកដ ស្នាក់នៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។  ដកហូតបានវត្ថុតាង: 

-ក្រាមពណ៌សរថ្លា ១៦ កញ្ចប់ថង់តូច និង កង់ចំនួន ០១ ពណ៍ខ្មៅ (កង់ចាស់)។

   បច្ចុប្បន្ន  ជនសង្ស័យ ទាំង៣នាក់  រួមទាំងវត្ថុតាង  ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ  ដេីម្បីចាត់ការបន្តទៅតាមនីតិវិធី  ៕  ដោយ  ៖  ភារ៉ា  និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner