គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្តបញ្ជ្រាបការផ្សព្វផ្សាយអប់រំគុណតម្លៃអូឡាំពិក លើកទី៥ នៅភ្នំពេញ

ក្រុមការងារ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបន្តរៀបចំកម្មវិធី «អប់រំគុណ តម្លៃអូឡាំពិក» ជាលើកទី៥ នៅវិទ្យាល័យ ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីបន្តបញ្ជ្រាបការផ្សព្វផ្សាយចលនាអូឡាំពិក ព្រមទាំងគោលដៅដ៏ ធំចម្បងៗ របស់ខ្លួនជាច្រើនទៀត ដូចជាការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ។



លោក តុប បញ្ញា ប្រធាននាយកដ្ឋានគ្រប់គ្រងគម្រោង NOCC បញ្ជាក់ថា កម្មវិធី «អប់រំគុណ តម្លៃអូឡាំពិក» នេះត្រូវបានប្រារព្ធធ្វើឡើងជាលើកទី៥ នៅក្នុងបរិវេណវិទ្យាល័យឫស្សីកែវ ដោយលោក សង្កេតឃើញថា វិទ្យាល័យនេះមានហេដ្ឋារចនាសម្ព័ន្ធកីឡាច្រើន ដូចជាទីលានបាល់ទាត់ បាល់ទះ បាល់បោះជាដើម ដែលងាយស្រួលក្នុងការរៀបចំ ។ ជាមួយគ្នានោះ ក្នុងពេលក្រុមការងារនាំឲ្យ សិស្សានុសិស្សនានាលេងកីឡា គឺពួកគាត់បានបង្ហាញនូវស្នាមញញឹម ភាពសប្បាយរីករាយ និងស្វែង យល់ពីលេងកីឡាជាក្រុម ក៏ដូចជាបណ្តុះគំនិតឲ្យយុវជនឲ្យខិតខំលេងកីឡាឲ្យខ្លាំងពូកែ ដើម្បីក្លាយ ជាធនធានកីឡា នាថ្ងៃអនាគត ។ លោក តុប បញ្ញា ជឿជាក់ថា បន្ទាប់ពីសិស្សានុសិស្ស ដែលចូលរួមក្នុ ងកម្មវិធីនេះនឹងទទួលបាននូវចំណេះដឹងបន្ថែម សម្រាប់ខ្លួនឯងផង ក៏ដូចជាបញ្ជ្រាបការផ្សព្វផ្សាយ បន្តទៅកាន់សង្គមផងដែរ។ សិស្សានុសិស្សភាគច្រើនបានយល់ដឹងច្រើនពីការលេងកីឡា ក៏ដូចជាបាន ដឹងពីដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើក ទី១២ នាឆ្នំា២០២៣របស់កម្ពុជាផងដែរ ។



លោក សារ៉ាយ សាខន គ្រូកីឡាវិទ្យាល័យឫស្សីកែវ បានសម្តែងនូវក្តីរីករាយ ដែលគណៈកម្មា ធិការជាតិ អូឡាំពិកម្ពុជាមករៀបចំកម្មវិធីនាពេលនេះ ដែលបានធ្វើឲ្យសិស្សនុសិស្ស ទទួលបាននូវ ចំណេះដឹង ក៏ដូចជាការត្រៀមរៀបចំរបស់កម្ពុជា ក្នុងដំណើរការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ ។ ក្នុងនាមជាគ្រូកីឡាប្រចាំវិទ្យាល័យឫស្សីកែវ លោកនឹងខិតខំជំរុញ បញ្ជ្រាបចំណេះដឹងដល់សិស្សឲ្យកាន់តែជ្រួតជ្រាបក្នុងដំណើរឆ្ពោះទៅ ស៊ីហ្គេម ២០២៣ ។ លោក នាយករង បានចាត់ទុកថា កម្មវិធីអប់រំគុណតម្លៃអូឡាំពិកនេះ ពិតជាមានសាៈរសំខាន់ ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យចូលរួមចំណែកឆ្ពោះទៅ ស៊ីហ្គេម ២០២៣ ឲ្យទទួលបាន ជោគជ័យ ។



«អប់រំគុណតម្លៃអូឡាំពិក» ត្រូវបានឧបត្ថម្ភគាំទ្រដោយអង្គការសាមគ្គីអូឡាំពិក ដែលគោលបំណងកម្មវិធីនេះ ក៏បានបញ្រ្ជាបចំណេះដឹងរបស់កម្ពុជាក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាមួយនឹងការលើកទឹកចិត្តឲ្យពួកគាត់ចូលរួមលេងកីឡា ហើយផ្សព្វផ្សាយពីយុទ្ធនាការពលរដ្ឋម្នាក់លេងកីឡាមួយមុខ បរិស្ថានស្អាត បដិសណ្ឋាកិច្ចល្អ យុទ្ធនាការកាត់បន្ថយគ្រោះថ្នាក់ចរាចរ និងកាត់បន្ថយគ្រឿងញៀន ក៏ដូចជាបានដាក់បង្ហាញនូវស្លាកសញ្ញា និមិត្តសញ្ញា បាវចនា «កីឡារស់ក្នុងសន្តិភាព» ស៊ីហ្គេម ២០២៣ ផងដែរ ៕
