​បាឡែន​ និង ​ដូហ្វី​ន​១​០​០​ក្បាល​ងាប់​ ​នៅ​តំបន់​កោះ​ដាច់ស្រយាល​មួយ

ក្រុ​មន្ត្រី​បានឲ្យ​ដឹង​ថា​ ​ត្រី​បាឡែន​និង​ត្រី​ដូហ្វី​ន​ប្រមាណ​១​០​០​ក្បាល​បាន​ងាប់​ក្បែរៗគ្នា​ ​នៅ​តំបន់​កោះ​ដាច់ស្រយាល​ ​Chat​ham​ ​Island​s ​មាន​ចម្ងាយ​ប្រមាណ​៨​០​០​គីឡូម៉ែត្រ​ ​ពី​ឆ្នេរ​ភាគ​ខាងកើត​ប្រទេស​ ​New​ ​Zeal​and​ ​។​ ​ភាគច្រើន​នៃ​ត្រី​ទាំងនេះ​បានជា​ប់​គាំង​ ​កាលពី​ចុង​ស​ប្តាហ៍ ​ប៉ុន្តែ​ក្រុម​សង្គ្រោះ​ពិបាក​ជួ​សង្គ្រោះ​ ​ដោយសារតែ​តំបន់​នៅ​ឆ្ងាយ​ពេក​។​


​នាយកដ្ឋាន​អភិ​រក្ស​របស់​ប្រទេស​នេះ​បានឲ្យ​ដឹង​ថា​ ​ត្រី​បាឡែន​សរុប​៩​៧​ក្បាល​បាន​ងាប់​ ​ខណៈ​ត្រី​ដូហ្វី​ន​មាន​៣​ក្បាល​ ​ប៉ុន្តែ​មាន​២​៦​ក្បាល​នៅ​មានជីវិត​ ​ស្ថិត​ក្នុង​សភាព​ខ្សោយ​ ​ហើយ​មូលហេតុ​បណ្តាល​ពី​លក្ខខណ្ឌ​ទឹក​សមុទ្រ​។​


​កាលពី​ចុង​ខែកញ្ញា​ ២០២០ ​ក៏មាន​ត្រី​បាឡែន​រាប់​រយ​ក្បាល​បាន​ងាប់​ ​ក្នុង​ទឹករាក់​នៃ​ឆ្នេរ​ប្រទេស​អូស្ត្រាលី​ ​ហើយ​ត្រូវ​បាន​ចាត់ទុកថា​ជា​កា​រងាប់​ដ៏​ច្រើន​មួយ​ ​ក្នុង​ពិភពលោក​៕ ប្រភពពី CNA

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner