អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៨លាននាក់ ក្នុងនោះស្លាប់ជាង៤៣ម៉ឺននាក់ និងជាសះស្បើយជាង៤.១លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧លាន៩៨ម៉ឺន៤ពាន់៤៣២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៣ម៉ឺន៥ពាន់១៧៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤លាន១០ម៉ឺន៤ពាន់៣៧៣នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។
ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖
១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន១៦ម៉ឺន២ពាន់១៤៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១១ម៉ឺន៧ពាន់៨៥៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨៦ម៉ឺន៧ពាន់៨៤៩នាក់ ។
២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៨៦ម៉ឺន៧ពាន់៨៨២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៣ពាន់៣៨៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៣ម៉ឺន៧ពាន់៥១២នាក់ ។
៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៥២ម៉ឺន៨ពាន់៩៦៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ពាន់៩៤៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៨ម៉ឺន៥០នាក់ ។
៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៣៣ម៉ឺន៣ពាន់៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ពាន់៥២០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៦ម៉ឺន៩ពាន់៦៨៩នាក់ ។
៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៩ម៉ឺន៥ពាន់៨៨៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន១ពាន់៦៩៨នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕




