ស្លាប់ខ្ទេចសពម្នាក់ និងរបួសធ្ងន់ម្នាក់ ដោយសារម៉ូតូ២គ្រឿង បុកគ្នាខ្ទាតចូលថយន្តដឹកដី
បន្ទាយមានជ័យ៖ គ្រោះថ្នាក់កើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងនៅចំណុចមុខប៉ុស្តិ៍នគរបាលព្រំដែនដើមកកោះ លើកំណាត់ផ្លូវជាតិលេខ៥៨ ភូមិអូរនាង សង្កាត់ផ្សារ កណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្ករដោយ ម៉ូតូ២គ្រឿងបុកគ្នា ខ្ទាតចូលថយន្តដឹកដី ហើយកិនចំពាក់កណ្តាល បណ្តាលឲ្យខ្ទេចសពស្លាប់១នាក់ និងរបួសធ្ងន់១នាក់ ។
នគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែងបានឲ្យដឹងថា៖ ជនរងគ្រោះស្លាប់មាន ញាណ បូរិន ភេទប្រុស អាយុ២០ ឆ្នាំ មានទីលំនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ ឯអ្នករបួសនៅមិនទាន់ស្គាល់ឈ្មោះ តែត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែតដីថ្មី ។
នគរបាលបន្តថា៖ រថយន្តដឹកដីនោះពាក់ស្លាកលេខបន្ទាយមានជ័យ ៣A០៤ ៤៦ ។ ក្រោយកើតហេតុ ម៉ូតូ២គ្រឿង និងរថយន្តដែលបង្ករគ្រោះថ្នាក់នេះ ត្រូវបានកម្លាំងជំនាញចរាចរណ៍ នៃអធិការដ្ឋានក្រុងប៉ោយប៉ែត យកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ ៕ ដោយ៖ ឃិន គន្ធា



