ក្រុមចោរធ្លាប់ជាប់ពន្ធនាគារ ធ្វើសកម្មភាពពួកស្ទាក់ចាំវាយប្លន់យកម៉ូតូពីពលរដ្ឋនៅផ្លូវជាតិលេខ៤ ត្រូវសមត្ថកិច្ចក្របួចជាប់អស់ហើយ

កណ្តាល៖ ក្រុមចោរដែលធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយនោះ ពេលចេញមកវិញ បានធ្វើសកម្មភាពចាំពួកស្ទាក់វាយប្លន់យកម៉ូតូពីពលរដ្ឋនៅផ្លូវជាតិលេខ៤ ត្រូវសមត្ថកិច្ចក្របួចជាប់អស់ហើយ។

ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៣ និង៣០នាទី នៅចំណុចផ្លូវជាតិលេខ៤ ភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ អុី សា ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរឥស្លាម មុខរបរគ្រូបង្ហាត់កីឡាសាច់ដុំ នៅភូមិត្រពាំងព្រះ ឃុំកណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្សយ័០៩នាក់ ដែលឃាត់ខ្លួនបានមាន៖

ទី១ឈ្មោះ កើត គឹមអៀង ភេទប្រុស កើតឆ្នាំ១៩៩៩ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិថ្មីឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួន) ជាមេក្លោងនិងជាអ្នកវាយលើជនរងគ្រោះ ហើយធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ក្នុងករណីជួញដូរសារធាតុញៀន។

ទី២ឈ្មោះ ធី រដ្ឋា ហៅតឿ ភេទប្រុស កើតឆ្នាំ២០០២ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិទួលសាម៉សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានរបួសជើងខាងឆ្វេងពេលរត់គេចពីសមត្ថកិច្ចទៅមុតនឹងអំបែងកែវ ជាអ្នកវាយជនរងគ្រោះ ហើយធ្លាប់ជាប់ពន្ធនាគារព្រៃស រាជធានីភ្នំពេញ ក្នុងករណីជួញដូរសារធាតុញៀន ជាប់រយៈពេល២ឆ្នាំ។

ទី៣ឈ្មោះ ហេង រ៉ាយុទ្ធ ភេទប្រុស កើតឆ្នាំ២០០៥ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិព្រៃសំរោងឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្ដាល ជាអ្នកបើកម៉ូតូ ចូលរួមធ្វើសកម្មភាពលើកទី១។

ទី៤ឈ្មោះ ឃីម ប្រាកដ ភេទប្រុសកើតឆ្នាំ២០០២ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិចក ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្ដាល ធ្លាប់ធ្វើសកម្មភាពឆក់ចំនួន០៤លើក ។

ទី៥ឈ្មោះ កែវ ចាន់ដារ៉ា ភេទប្រុស កើតឆ្នាំ២០០២ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិថ្មីឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្ដាល ចូលរួមធ្វើសកម្មភាពលើកទី១ ។

ទី៦ឈ្មោះ ស៊ុ ពិសា ភេទប្រុស កើតឆ្នាំ២០០៤ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិព្រៃសំរោងឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្ដាល ចូលរួមធ្វើសកម្មភាពលើកទី១។

ទី៧ឈ្មោះ ឡេង តុង ភេទប្រុសកើតឆ្នាំ២០០៥ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិចុងបង្គោល ឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្ដាល ចូលរួមធ្វើសកម្មភាពលើកទី១។

ទី៨ឈ្មោះ ជ្រឹង វេហា ភេទប្រុស កើតឆ្នាំ២០០៤ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្ដាល មានរបួសរលាត់ដៃ ជើង មុខ ដោយសារដួលម៉ូតូពេលជិះគេចពីសមត្ថកិច្ច ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ក្នុងករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ) រយៈពេល០៩ខែ។

ទី៩ឈ្មោះ អៀម សម្បត្តិ ភេទប្រុសកើតឆ្នាំ២០០៣ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិថ្មីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល មានរបួសរលាត់ក្បាលជង្គង់ខាងស្ដាំពេលដួលម៉ូតូ ចូលរួមធ្វើសកម្មភាពលើកទី១ ។

នគរបាលស្រុកអង្គស្នួកបានអោយដឹងថា ៖ នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីក្លឹបហាត់ប្រាណយកសាច់ដុំនៅរាជធានីភ្នំពេញ ឆ្ពោះទៅផ្ទះនៅខេត្តកំពង់ស្ពឺ ។ ពេលដល់ចំណុចកើតហេតុស្រាប់តែមានបក្ខពួកជនសង្ស័យមួយក្រុមគ្នាប្រាំបួននាក់ ជិះម៉ូតូបីគ្រឿង បានមកវាយជនរងគ្រោះចំមួកសុវត្ថិភាពពាក់នឹងក្បាលបណ្ដាលឲ្យដួលនៅលើផ្លូវជាតិ ពេលនោះបក្ខពួកជនសង្ស័យកំពុងសំឡុតជនរងគ្រោះយកម៉ូតូ ស្រាប់តែឃើញមានសមត្ថកិច្ចកំពុងល្បាតមកដល់ ជនសង្ស័យក៏នាំគ្នាជិះម៉ូតូរត់ទៅទិសខាងកើតតាមផ្លូវជាត់លេខ៤ ហើយសមត្ថកិច្ចបានដេញតាម និងពួនស្ទាក់ទាក់ទងគ្នាតាមវិទ្យុទាក់ទង ក៏បានស្ទាក់ឃាត់ក្រុមបក្ខពួកជនសង្ស័យបានតែម្ដង។

តាមចម្លើយសារភាពជនសង្ស័យឈ្មោះ ហេង រ៉ាយុទ្ធ បានសារភាពថាខ្លួននឹងបក្ខពួកបាននាំគ្នាចាំធ្វើសកម្មភាពឆក់នៅតាមផ្លូវជាតិលេខ៤ លុះដល់ពេលកើតហេតុទើបឃើញជនរងគ្រោះជិះម៉ូតូមកពីទិសខាងកើតក៏នាំគ្នាជិះម៉ូតូដេញពីក្រោយហើយបានវាយជនរងគ្រោះ នឹងគម្រាមយកម៉ូតូប្រាកដមែន។

ករណីនេះកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី។ ឆ ដា

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner