សមាគម EMDR នៅកម្ពុជា បានសហការជាមួយ មន្ទីរអប់រំ យុវជន និងកីឡា ខេត្ត កោះកុង ដើម្បីបញ្ជ្រាបចំណេះដឹងសុខភាពផ្លូវចិត្ត អំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ ដល់មន្រ្តីក្រោមឱវាទ

សមាគម EMDR ប្រចាំកម្ពុជា បានសហការជាមួយ មន្ទីរអប់រំយុវជន និងកីឡា ខេត្តកោះកុង ក្រោមកិច្ចសហការគាំទ្រ ពីសាលាក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានរៀបចំសិក្ខាសាលាស្តីអំពីការ លើកកម្ពស់សុខភាពផ្លូវចិត្តក្នុងអំឡុងពេល នៃការរាតត្បាតនៃជំងឺកូវីដ-១៩ ជូនដល់មន្រ្តីការិយាល័យ កីឡា ខេត្តកោះកុង កាលពីម្សិលមិញ ។
លោក ជូ សេរីយ៉ា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុ ងបានបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងជំរុញការយល់ដឹងអំពីចិត្តសាស្ដ្រកីឡា ដល់មន្ដ្រីកីឡាតាមការិយាល័យ និងគ្រឹះស្ថានសិក្សាក្នុងខេត្ត ដើម្បីដោះស្រាយនូវរាល់វិបត្តិផ្លូវចិត្ត ក្នុងវិស័យកីឡា ដែលធ្វើបទបង្ហាញដោយអ្នកជំនាញចិត្ដវិទ្យា លោក អ៊ាន និល ។


លោក អ៊ាន និល ពន្យល់ថា សមាគម EMDR ប្រចាំកម្ពុជា ធ្វើសិក្ខាសាលាបញ្ជ្រាបចំណេះដឹងអំពីការលើកកម្ពស់សុខភាពផ្លូវចិត្ត ក្នុងអំឡុងពេល នៃការរាតត្បាតនៃជំងឺកូវីដ-១៩នាពេលនេះ ដើម្បីឲ្យពួកគាត់ជួយផ្សព្វផ្សាយ និងរួមចំណែកចែករំលែកចំណេះដឹងទៅកាន់សហគមន៍ធ្វើយ៉ាងណាឲ្យ យល់ដឹងកាន់តែច្បាស់អំស្ថានភាពបច្ចុប្បន្ន ផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើសុខភាពផ្លូវចិត្ត កក្តា ប្រឈម និងការបង្កាពិសេស ។

លោក ប្រធានសមាគម អះអាងទៀតថា បន្ទាប់ពីបញ្ជ្រាប នៅខេត្តកោះកុងរួចរាល់ សមាគម និងយកសិក្ខាមួយនេះ ទៅបញ្ជ្រាប និងចែករំលែកដល់មន្រ្តីសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត នៅរាជធានីភ្នំពេញបន្តទៀត ។ លោក សង្ឈឹមថា សិក្ខាសាលាមួយនេះ ជាការចាប់ផ្តើមល្អមួយ នៅក្នុងការចូលរួមចំណែកលើកកម្ពស់សុខភាពផ្លូវចិត្តមន្រ្តីអប់រំកាយ និងកីឡា ដើម្បីបន្តនិរន្តរភាពការងារអោយកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងវិស័យកីឡា នៅកម្ពុជា ។
សូមបញ្ជាក់ថា សិក្ខាសិលាស្តីអំពីការលើកកម្ពស់សុខភាពផ្លូវចិត្ត ក្នុងអំឡុងពេលការរាតត្បាត នៃជំងឺកូវីដ-១៩ ដែលសមាគម EMDR ប្រចាំកម្ពុជា ធ្វើឡើងនាពេលនេះ មានសិក្ខាកាមចូលរួម២០នាក់ ក្នុងនោះ១៤នាក់ មកពីការិយាល័យអប់រំកាយ និងកីឡា នៅក្រុងខេមរៈភូមិន្ទ និង៦នាក់មកពីការិយាល័យកីឡា នៃមន្ទីរអប់រំយុវជន និងកីឡា ខេត្តកោះកុង ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner