សាលាដំបូងរាជធានីភ្នំពេញ ប្រកាសលើកពេលសវនាការ រយៈពេល២សប្តាហ៍ ដោយបារម្ភពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០វិច្ឆិកាឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការលើកពេលសវនាការ រយៈពេល២សប្តាហ៍ ដោយគិតចាប់តាំងពីថ្ងៃទី៣០វិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។ មូលហេតុនៃការលើកពេលនោះ ដោយសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ដោយហេតុថា មានការពាក់ព័ន្ធនឹងការរីករាលដាលនៃ Covid-១៩ ដល់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ហើយមានមន្ត្រីមួយចំនួនតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃផងដែរ។

ដូចនេះ ការនាំជនជាប់ឃុំមកសវនាការមិនអាចប្រព្រឹត្តទៅបានល្អ ពីព្រោះមិនមានកម្លាំងមន្ត្រីគ្រប់គ្រាន់ និងបង្ការការរីករាលដាលដល់ជនជាប់ឃុំ។ ប៉ុន្តែក្នុងករណីចាបាច់មួយចំនួន ដែលចៅក្រមនឹងពិនិត្យមើលតាមចាក់ស្ដែង។ យ៉ាងណាក៏ដោយ ការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ និងការផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋគឺនៅតែដំណើរការជាធម្មតា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner