មន្ទីរសុខាភិបាលខេត្តបាត់ដំបងបានធ្វើតេស្តសាកសួរព័ត៌មាននិងយកសំណាកអ្នកដែលពាក់ព័ន្ធនិងសង្ស័យក្នុងព្រឹត្តិការណ៍២៨-២៩វិច្ឆិកាថ្មីៗនេះ បានចំនួន៩២សំណាក

អត្ថបទដោយ៖
Kien Sereyvuth

   ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងដែលបានចូលរួមនិងជាប់ពាក់ព័ន្ធសង្ស័យ នៅក្នុងពិធីមង្គលការមួយក្នុងខេត្តបាត់ដំបងកន្លងទៅដែលជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២៨-២៩វិច្ឆិកា ថ្មីៗនេះ និងដោយយល់ដឹងក្នុងការឆ្លើយតបទៅនិងសេចក្តីប្រកាសព័ត៌មានមួយរបស់រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី៣០ខែវិច្ឆិកានេះ និង តបតាមការអំពាវនាវពីមន្ទីរសុខាភិបាលខេត្តបាត់ដំបង បងប្អូនដែលជាប់ពាក់ព័ន្ធនិងបានដាក់ការសង្ស័យទៅនិងព្រឹត្តិការណ៍ខាងលើនេះ បងប្អូនទាំងនោះបានស្ម័គ្រចិត្តចូលមកធ្វើតេស្តនិងផ្តល់ព័ត៌មានដល់ក្រុមគ្រូពេទ្យនិងបានយកសំណាក របស់ពួកគាត់ ដើម្បីធ្វើតេស្តពិនិត្យយកសំណាក ដើម្បីពិនិត្យរកលទ្ធផលវិជ្ជមានឬអវិជ្ជមាន ក្រោយពីការយកសំណាករួច។

    តាមការគូសបញ្ជាក់ពីលោកឱសថបណ្ឌិត វឿងប៊ុនរ៉េត ប្រជានមន្ទីរសុខាភិបាលខេត្តបាត់ដំបង នៅវេលាម៉ោង១២,៣០នាទីថ្ងៃត្រង់នេះ មានបងប្អូនប្រជាពលរដ្ឋដែលបានយល់ដឹងពីការអំពាវនាវរបស់ក្រសួងសុខាភិបាល សេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរសុខាភិបាលខេត្តផ្ទាល់ក្នុងនោះ៖គិតត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣០ ខែវិច្ឆិកានេះ បងប្អូនដែលជាប់ពាកព័ន្ធទៅនិងព្រឹត្តិការណ៍ថ្ងៃទី២៨-២៩វិច្ឆិកានេះ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានទទួលបងប្អូនទាំងនោះចំនួន៩២នាក់ ដើម្បីមកពិនិត្យ និង យកសំណាកបានចំនួន៩២នាក់ ក្នុងនោះមាន (ស្ត្រី៣៦នាក់)។

     ក្នុងចំណោមអ្នកដែលបានមកធ្វើតេស្តយកសំណាកខាងលើនេះ ក្នុងនោះអ្នកចូលរួមក្នុងពិធីមង្គលការ ចំនួន ៥៣នាក់(ស្ត្រី២០នាក់), អ្នកចូលរួមកម្មវិធីវាលវែង ចំនួន២១នាក់(ស្ត្រី១០នាក់), អ្នកចូលផ្សារអ៊ីអន ០២នាក់(ប្រុស), អ្នកចូលរួមព្រឹត្តិការណ៍នៅក្រសួងយុត្តិធម៌ ០១នាក់(ប្រុស), បាយជាមួយអ្នកពាក់ព័ន្ធនៅភ្នំពេញ ០១នាក់(ប្រុស), បាយប៉ះពាល់ផ្ទាល់នៅផ្ទះ០២នាក់ (ប្រុស) និងដោយឡែក នៅមន្ទីរពេទ្យបង្អែកមោងឫស្សី យកសំណាក ចំនួន១២នាក់ (ស្ត្រី០៦នាក់)។

       លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានគូសបញ្ជាក់បន្ថែមឲ្យដឹងផងដែរថា៖”សំណាក”ចំនួន៩២ដែលយកបាននៅព្រឹកថ្ងៃទី៣០នេះនិងបញ្ជូនយកទៅរាជធានីភ្នំពេញដើម្បីធ្វើតេស្តលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ ដើម្បីរង់ចាំលទ្ធផលជាក់ស្តែង។

    តាមរយៈការយកសំណាកនេះផងដែរ លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ក៏បានធ្វើការអប់រំដល់បងប្អូនដែលបានស្ម័គ្រចិត្តចូលមកធ្វើតេស្តយកសំណាកជាមួយក្រុមគ្រូពេទ្យក្នុងមន្ទីរពេទ្យបង្អែកខេត្ត ដោយបានផ្តល់ការលើកទឹកចិត្តដល់បងប្អូនឲ្យចូលរួមក្នុងការអនុវត្តនូវវិធានការក្នុងការធ្វើ “ចត្តាឡីស័ក” បុគ្គលខ្លួនឯងផ្ទាល់ ទីតាមវិធានណែនាំរបស់មន្ត្រីសុខាភិបាលនៅទីនេះនិងក្រសួងសុខាភិបាលរយៈពេល១៤ថ្ងៃ ដោយមិនត្រួវចេញដើររហេតរហូត គឺ៖ រស់នៅឃុំខ្លួនឯងមួយរយៈ ដើម្បីត្រួតពិនិត្យសុខភាពនិងតាមដានសុខភាព។ រាល់ករណី មានអាការៈមិនប្រក្រតីណាមួយ កើតឡើង ត្រូវរាយការណ៍មកគ្រូពេទ្យជាបន្ទាន់តាមប្រព័ន្ធទូរស័ព្ទដែលបានផ្តល់ជូន ជាបន្ទាន់។ លោកប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា៖ ការធ្វើតេស្តយកសំណាកនេះ មន្ទីរសុខាភិបាល ក៏បានកំណត់ទីតាំងសម្រាប់បងប្អូនចង់មកធ្វើតេស្តយកសំណាកដោយឥតគិតថ្លៃ នៅតាមកន្លែងដែលមន្ទីរបានរៀបចំ ក្នុងនោះមានមន្ទីរពេទ្យបង្អែកខេត្ត និងមួយកន្លែងទៀតជិត”សាលាពេទ្យភូមិភាគ”បណ្តោយផ្លូវជាតិលេខ៥។មួយកន្លែងទៀត នៅមន្ទីរពេទ្យបង្អែក ស្រុកមោងឫស្សី និងនៅតាមច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀងផងដែរ។

      ជាមួយគ្នានេះមន្ទីរសុខាភិបាល ក៏កំពុងតែបន្តចុះស្រាវជ្រាវនិងស្រង់ព័ត៌មាននៅតាមទីកន្លែងនិងអ្នកជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ខាងលើនេះឲ្យកាន់តែជាក់លាក់បន្ថែមទៀត ទាំងទីកន្លែង និង អ្នកជាប់ពាក់ព័ន្ធទាំងនោះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner