ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានបញ្ជាក់ថា មេដាយមាស យ៉ាងហោចណាស់ ១៥ ដែលអត្តពលិកតេក្វាន់ដូ ITF ដណ្តើម ពីស៊ីហ្គេម ឆ្នាំ២០២៣

ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានជម្រុញលើកទឹកចិត្តដល់អត្តពលិកតេក្វាន់ដូ ITF មកពីគ្រប់ក្លិបទូទាំងរាជធានី-ខេត្ត ត្រូវហ្វឹកហាត់ពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ។ ការអះអាងដូច្នេះ ដោយប្រធានសហព័ន្ធរូបនេះ បញ្ជាក់ថា យ៉ាងហោចណាស់ដណ្តើមមេដាយមាស ១៥គ្រឿង ជូនកម្ពុជាពីព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅក្នុងវិធីបិទការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នៃពហុកីឡដ្ឋានជាតិ ។


ឯ ឧ កែវ រ៉េមី បានរំលឹកថា ថ្នាក់ដឹកនាំសហព័ន្ធកីឡាតេក្វាន់ដូ ITF បានពុះពារការលំបាកគ្រប់ឧបសគ្គ ទាំងគ្រូបង្វឹក កីឡាករ កីឡាការិនី និងគ្មានកន្លែងហ្វឹកហាត់ រហូតក្លាយជាកីឡាដ៏មានសក្តានុពលឈាន ដណ្តើមបានមេដាយមាស ប្រាក់ និងសំរិទ្ធ ជូនកម្ពុជាពីការប្រកួតកម្រិតអាស៊ាន អាស៊ី និងពិភពលោក ។ ជាពិសេសការរីកចំរើនរបស់តេក្វាន់ដូ ITF បានថ្វើអោយថ្នាក់ដឹកនាំកីឡា មានក្រសួងអប់រំយុវជន និងកីឡា គណកម្មាធិការជាតិអូឡាំពិកកម្ពុជា ដាក់ឈ្មោះ ក្នុងបញ្ជីត្រៀមប្រកួត ស៊ីហ្គេម នៅកម្ពុជា ។ ដូច្នេះហើយ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ ដណ្តើមមេដាយអោយបានច្រើនជូនកម្ពុជា ពីព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលយើងធ្វើម្ចាស់ផ្ទះ គ្រូបង្វឹក តាមបណ្តាក្លិបរាជធានី-ខេត្តក្រុង ត្រូវប្រឹងប្រែងដុះខាត់សមត្ថភាពយុវជនឲ្យមុតស្រួចទាំងគុណភាព និងបច្ចេកទេស អោយបានល្អប្រសើរ ។


ការដាក់ទិសដៅរបស់ប្រធានសហព័ន្ធខាងលើ ត្រូវបានលោក អុឹង សុជាតា គ្រូបង្វឹកក្លិប កីឡាតេក្វាន់ដូ ITF ខេត្តកំពង់ស្ពឺ បានប្តេជ្ញាថា នឹងពង្រឹងទាំងគុណភាព បច្ចេកទេស និងបរិមាណកីឡាករ កីឡាការិនី នៅខេត្តកំពង់ស្ពឺអោយបានច្រើនប្រកបដោយសក្តានុពលគ្រប់គ្រាន់ សម្រាប់សហព័ន្ធ ត្រៀមចូលរួមប្រជែង ស៊ីហ្គេម នៅឆ្នាំ២០២១ នៅវៀតណាម និងព្រឹត្តការណ៍ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជាប្រកបដោយជោគជ័យ ។
សូមបញ្ជាក់ថា ឆ្លងកាត់ការប្រកួតអស់រយៈពេល៣ថ្ងៃ លទ្ធផលការប្រកួត ក្រសួងមហាផ្ទៃ ឈរលេខ១ ដណ្តើមបានមេដាយមាស១០ ប្រាក់២ និងសំរឹទ្ធ២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ២ ឈ្នះមេដាយមាស៥ ប្រាក់២ និងសំរឹទ្ធ២ និង ខេត្តកំពង់ស្ពឺ លេខ៣ យមាស៣ ប្រាក់៤ និងសំរឹទ្ធ៣ ក្លិបក្តីចាស់ ឈរនៅលេខ៤ មាស១ ប្រាក់២ និងសំរិទ្ធ២ ក្លិបសាលាអន្តរអេបផល ខេត្តបន្ទាយមានជ័យ ឈរលេខ៥ ឈ្នះមេដាយមាស១ និងប្រាក់ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner