កូវីដ១៩៖ ថៃលែងមានករណីថ្មីលើកដំបូង ក្នុងពេល៣សប្តាហ៍មកនេះ ១១ មិថុនា ២០២០
អត្ថបទដោយ៖
Kien Sereyvuth
លោកស្រី Panprapa Yongtrakul, អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩នៅប្រទេសថៃបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១១ មិថុនានេះ ថៃបានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន២៩៨៧នាក់ហើយ ក្នុងចំណោមអ្នកឈឺសរុប៣១២៥នាក់។
អាជ្ញាធរក៏បានប្រកាសដែរថា នៅថ្ងៃទី១១ មិថុនានេះ ពុំមានករណីថ្មីទេ ហើយក៏ពុំមានអ្នកស្លាប់ដែរ ហើយការដែលគ្មាននៅថ្ងៃនេះ គឺជាលើកដំបូង ក្នុងរយៈពេលជិត៣សប្តាហ៍មកនេះ និងជាថ្ងៃទី១៧ហើយដែលគ្មានឆ្លងក្នុងសហគមន៍ ។ រីឯករណីរកឃើញថ្មីៗតិចតួច ប៉ន្មានថ្ងៃមកនេះ សុទ្ធតែអ្នកត្រូវបានដាក់ឲ្យដាច់ដោយឡែក ក្រោយមកពីក្រៅប្រទេស៕