ក្លិបដែលមានសេដ្ឋីអារ៉ាប៊ីសាអ៊ូឌីត កំពុងចង់នាំយក Coutinho មកកាន់ Premier League
អត្ថបទដោយ៖
Kien Sereyvuth
ក្លិប Newcastle ដែលមានសេដ្ឋីអារ៉ាប៊ីសាអ៊ូឌីតនៅពីក្រោយ បានបើកការចចារផ្ទេរយកខ្សែបម្រើប្រយុទ្ធរបស់ Barcelona កីឡាករ Philippe Coutinho ។ ដោយបច្ចុប្បន្នកំពុងដាក់អោយខ្ចីជើង នៅ Bundesliga ជាមួយក្លឹប Bayern Munich ។
អតីតកីឡាកររបស់ Liverpool រូបនេះ ក៏មិនស្ថិតក្នុងជម្រើសរបស់ក្លឹបអ្នកមានបុណ្យ បន្ទាប់ពីបង្ហាញទម្រង់លេងមិនល្អ ក្រោយផ្ទេរពី Anfield កាលពីឆ្នាំ២០១៨ ។ ក្រៅពីក្លិប Newcastle ចង់ទិញកីឡាករ Coutinho ក៏ត្រូវបាន Spurs , Everton , Arsenal, Manchester United និង Chelsea ចង់ខ្ចីជើងកីឡាករសញ្ជាតិប្រេស៊ីលដែរ៕