សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីរំលោភនារីម្នាក់ក្នុងបន្ទប់ទឹកបានសម្រេច

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់  ក្រោយធ្វើសកម្មភាពចាប់រំលោភស្ត្រីម្នាក់ បានសម្រេចក្នុងបន្ទប់ទឹករោងចក្រកាត់ដេរវីណេស  កាលពីម៉ោង១១ និង៤០នាទីព្រឹកថ្ងៃទី១១ មិថុនា២០២០នៅក្នុងរោងចក្រកាត់ដេរវីណេស ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈុន ហាវ អាយុ២០ឆ្នាំ មុខរបរសន្តិសុខ  ស្នាក់នៅក្នុងរោងចក្រទីតាំងកើតហេតុខាងលើ។ មានស្រុកកំណើតភូមិកំពង់លាវ ឃុំពងទឹកស្រុកដំណាក់ចង្អើរខេត្តកែប។  ចំណែកស្ត្រីរងគ្រោះឈ្មោះប-ម អាយុ១៨ឆ្នាំ មុខរបរកម្មការនីរោងចក្រស្នាក់ នៅបន្ទប់ជួលក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ
 រាជធានីភ្នំពេញ។

បេីតាមសម្ដីស្ត្រីរងគ្រោះប្រាប់សមត្ថកិច្ចថា នៅមុនកើតហេតុរូបនាងបានចូលបន្ទប់ទឹកស្រាប់តែលេចមុខជនសង្ស័យទៅជាមួយដែរ  ហើយបានរុញនាងចូលក្នុងបន្ទប់ទឹក ចាក់គន្លឹះធ្វើសកម្មភាពបង្ខំចាប់នាងរំលោភបានសម្រេច។ ក្រោយកើតហេតុនាង បានប្តឹងខាងរោងចក្រ និងសមត្ថកិច្ចមូលដ្ឋានឲ្យចុះឃាត់ខ្លួនបុរសខាងលើតែម្តង។

ក្រោយពីសមត្ថកិច្ចធ្វេីការសាកសួររួចរាល់ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចការចោទប្រកាន់មែន។ ហេីយបច្ចុប្បន្ននេះ ជនខាងលើសមត្ថកិច្ចបានឃាត់ខ្លួនបណ្តោះអាសន្ន នៅផ្នែកជំនាញនៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ដោយ៖  ភារ៉ា  និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner