ឯ ឧ អ៊ុក សិទ្ធិជាតិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងព្រៃវែង បាននាំយកថវិកាជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តព្រៃវែង ៖ ឯ ឧ អ៊ុក សិទ្ធិជាតិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងព្រៃវែង បានដឹកនាំក្រុមការងារចុះជួយទាំង៤សង្កាត់ នាំយកថវិកា ៧លាន១សែនរៀល ជូនសាខាកាកបាតក្រហមកម្ពុជា ខេត្តព្រៃវែង ក្នុងឱកាសខួបលើក ទី១៥៧ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ ” ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា ” នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ។

ឯ ឧ អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា ថវិការដែលនាំយកនាពេលនេះ គឺដើម្បីចូលរួមជួយឱ្យសាខាអាចធ្វើប្រតិបត្តិការការងារមនុស្សធម៌ ដោយពុំមានការរើសអើងសំដៅរួមចំណែកជួយសង្គ្រោះជីវិតមនុស្ស ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ ការកាត់បន្ថយ អត្រាឈឺ និងស្លាប់នៃមាតា និងទារក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ការលើក កម្ពស់គោលការណ៍គ្រឹះ នៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌ អហិង្សានានានៅ ក្នុងខេត្តព្រៃវែង ។  

ឯ ឧ សុខ ផេង អនុប្រធានអចិន្រ្តៃ និងជាតំណាងរាស្រ្ត ប្រចាំមណ្ឌលព្រៃវែង បានថ្លែងអំណរគុណចំពោះវិភាគទានពី ឯ ឧ អ៊ុក សិទ្ធជាតិ លោក លោកស្រី ជាប្រធាន អនុប្រធានក្រុមការងារចុះជួយ និងសប្បុរសជនទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ដែលបានចូលរួមវិភាគទាន ជាមួយសាខាកាកបាទក្រហមខេត្តព្រៃវែង ដើម្បីការងារមនុស្សធម៌ ជួយប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងជនងាយរងគ្រោះ ។ លោកអភិបាលក្រុង សង្ឃឹមនឹងជឿជាក់ថា សប្បុរសជន និងបន្តចូលរួមវិភាគទានបន្តទៀត ដើម្បីទ្រទ្រង់ដល់សាខាកាកបាទក្រហមខេត្តព្រៃវែង ក្នុងការងារសប្បុរសធម៌ ។

នៅថ្ងៃដដែលនេះ ឯ ឧ អ៊ុក សិទ្ធិជាតិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង ក៏បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង និងលើទិសដៅផែនការអនុវត្ដរបស់ក្រុមការរាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងព្រៃវែង សម្រាប់អនុវត្ដក្នុងខែមិថុនា ឆ្នាំ២០២០ ដើម្បីពិនិត្យមើលលើរបាយការណ៍អនុវត្តកន្លងមក ពីបញ្ហាប្រឈម និងស្ថានភាពផ្សេងៗ ពិសេសឯ ឧ ជំរុញអោយក្រុមការងារមូលដ្ឋាន ត្រូវពិនិត្យ និងដោះស្រាយបញ្ហានានា ជាពិសេសសេវាតម្រូវការអោយទាន់ពេលវេលា ជូនបងប្អូនប្រជាពលរដ្ឋ ។

ជាចុងក្រោយ ឯ ឧ អ៊ុក សិទ្ធិជាតិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងព្រៃវែង បានផ្តល់អាកុល៤កាន ជូន៤សង្កាត់ និងបានជួយដោះស្រាយថវិកាដែលក្រុមការងារខ្វះខាត ទិញកញ្ចប់ឃីតជូនប្រជាពលរដ្ឋក្រីក្រ និងជូនថវិកាដល់គណបក្សក្រុងសម្រាប់ធ្វើស្លាកគណបក្សត្រៀមអបអរខួបបក្សនៅថ្ងៃទី២៨ ខែមិថុនានេះ ព្រមទាំងឧបត្ថម្ភថវិកាដើម្បីក្រុមការងារកសាងសមាជិកគណបក្សថ្មី ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner