ទោះកូវីដ១៩ មិនឲ្យប្រមូលផ្តុំ តែណេតបង្កប់ល្បែងស៊ីសងតាម Online នៅកែងស្តុបបឹងកេងកង៣ ផ្លូវ លេខ១៦៣ កែង៣៦០ បើកលេងធម្មតា
ភ្នំពេញ៖ បើទោះបីជារាជរដ្ឋាភិបាល ចេញបម្រាមមិនឲ្យមានការជួបជុំប្រមូលផ្តុំគ្នា ចូលរួមទប់ស្កាត់ជម្ងឺកូវីដ១៩ ក៏ដោយ តែអុីនធឺណេតមួយកន្លែងនៅកែងភ្លេីងស្តុបបឹងកេងកង៣ តាមបណ្ដោយ ផ្លូវ លេខ ១៦៣ កែងផ្លូវ លេខ៣៦០ ស្ថិតក្នុងសង្កាត់ ទួលស្វាយព្រៃ ទី១ ខណ្ឌ បឹងកេងកងកំពុង បើកដំណើរការ បានយ៉ាង រលូនជាយូរឆ្នាំមកហេីយ គ្មានការចុះបង្ក្រាប ពីសំណាក់ កម្លាំង អាជ្ញាធរ មូលដ្ឋានឡេីយ។
គួររំលឹកថា ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីពេលកន្លងមកធ្លាប់បញ្ជារអោយអាជ្ញាធរទាំង១៤ខណ្ឌចុះបង្ក្រាបបទល្មើសល្បែងសុីសង គ្រប់ប្រភេទដែលជ្រកក្រោមស្លាកអុីធរណេត២៤ ទោះមានអាជ្ញាប័ណ្ណបើកអាជីវកម្មក៏ដោយ។ តែបទបញ្ជារបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ហាក់គ្មានប្រសិទ្ធភាពសោះ ខណៈដែលអាជ្ញាធរមូនដ្ឋាន គ្មានចំណាត់ការអ្វីសោះទៅលើទីតាំងបើកបង្កប់ល្បែងសុីសងទាំងនេះទុកឲ្យបើកដំណើរការបានដដែល។
ប្រជាពលរដ្ឋទទូចស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាមានវិធានការចុះពិនិត្យ និងបង្ក្រាបទីតាំងទាំងនេះផងព្រោះបទល្មើសកើតមានរាល់ថ្ងៃ គឺកើតចេញពីល្បែងសុីសងទាំងនេះឯង៕