ក្នុងចំណោមដើមឈើជាង៥ម៉ឺនដើមក្នុងទីក្រុង មាន២៥០ដើម មានសភាពពុកផុយមានអាយុចាប់ពី១០០ឆ្នាំឡើងត្រូវកាប់ចេញដាំថ្មី

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅពេលនេះអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណៈការ និងដឹក ជញ្ជូនរាជធានីភ្នំពេញ កំពុងដំណើរការកាប់លះមែកឈើជាច្រើនដើមដែលមានសភាពចាស់ ឬដុសស៊ុបឌ្រុបនៅតាមដងវិថីជាច្រើនក្នុងរាជធានីភ្នំពេញដើម្បី បញ្ជៀសការបាក់រលំពេលមានភ្លៀងខ្យល់។

លោកសំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិបានឲ្យដឹងថា៖ ពេលនេះអង្គភាពរបស់លោកកំពុងធ្វើសកម្មភាពកាប់លះមែកឈើដែលដុសស៊ុបឌ្រុប នៅតាមបណ្តោយផ្លូវលេខ៦៣(ត្រសក់ផ្អែម)ចាប់ពីសាលាភូមិន្ទរដ្ឋបាល ដល់ផ្សារធំថ្មីហើយយើងបានដំណើរកាប់លះមែកឈើបែបនេះតាំងពីថ្ងៃទី១ ខែឧសភា និងគ្រោងបញ្ចប់នៅក្នុងខែកក្កដា ឬសីហាខាងមុខ។  លោក សំ សាមុត បន្តថា៖ ការងារនេះយើងតែងធ្វើនៅរដូវវស្សាព្រោះដើមឈើលូតលាស់ល្អ បើយើងកាប់ លះនៅរដូវប្រាំងដើមឈើអាចងាប់។

មានដើមឈើជាច្រើនដើមត្រូវបានកាប់លះ មែកតាមដងវិថីសំខាន់ៗមានដូចជា៖ នៅផ្លូវលេខ១៧៤,១៥៨,ផ្លូវ៨១,១២៦,ផ្លូវលេខ៧០និងតំបន់ជុំវិញមន្ទីរពេទ្យគន្ធបុប្តាជាដើម។ ចំណែកការងារកាប់លះមែក ឈើបន្តនឹងត្រូវធ្វើឡើងនៅផ្លូវត្រសក់ផ្អែម, វិថីព្រះសីហនុ, មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោតម្ត, វិថីកម្ពុជាក្រោម និងមហាវិថីម៉ៅសេទុង។

លោកប្រធានអង្គ ភាពសួនច្បារបានបន្តថា៖ ដើមឈើដែលមាននៅក្នុងរាជធានីភ្នំពេញ មានជាង៥ ម៉ឺនដើម លើផ្លូវ២៦ខ្សែក្នុងនោះដើមឈើធំៗ ដែលមានអាយុកាលចាប់ពី១០០ឆ្នាំឡើងមានជាង៤០%។ ក្នុងចំណោមដើមឈើជាង៥ម៉ឺនដើមនេះ មាន២៥០ដើមមានសភាពពុក ផុយ ប្រហោងគល់អាចប្រឈមនឹងការបាក់រលំ។ ឯ.ឧ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យកាបដើមឈើ ដែលចាស់ពុកផុយទាំង២៥០ដើមនោះ ចោលជៀសវាងបង្កគ្រោះថ្នាក់ជាយថា ហេតុ រួចដាំថ្មីជំនួសវិញ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner