ថៃគ្រោងដកចេញបំរាមគោចរពេលយប់រយៈពេល១៥ថ្ងៃ ដើម្បីដោះស្រាយវិបត្តិ COVID-19

អត្ថបទដោយ៖
Kien Sereyvuth

ថៃ៖ ថៃគ្រោងដកចេញបំរាមគោចរពេលយប់ក្នុងរយៈពេល១៥ថ្ងៃជាការសាកល្បង ស្របពេលដែលវិធានការដាក់ប្រទេសក្នុងគ្រាអាសន្ន នឹងបន្តមានសុពលភាពដដែល ក្នុងគោលបំណងទប់ស្កាត់ជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន ស៊ីនហួរនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។

ទន្ទឹមគ្នា អ្នកនាំពាក្យមជ្ឈមណ្ឌលថៃសម្រាប់ការគ្រប់គ្រងស្ថានការណ៍ COVID-19 លោក ថាវីស៊ីន វីសានុយោធិន បានបញ្ជាក់ថា ការសាកល្បងនេះ នឹងវាយតម្លៃលើអាកប្បកិរិយា និងប្រតិកម្មរបស់ប្រជាជនថៃ ហើយក៏ដើម្បីពិសោធន៍ផងដែរថាតើរលកទី ២ នៃវីរុសកូរ៉ូណាថ្មីអាចនឹងផ្ទុះឡើង ឬក៏យ៉ាងណា បន្ទាប់ពីរយៈពេល០២សប្ដាហ៍នោះ។

យ៉ាងណាមិញ អ្នកនាំពាក្យមជ្ឈមណ្ឌលថៃសម្រាប់ការគ្រប់គ្រងស្ថានការណ៍ COVID-19 រូបនេះ មិនបានបញ្ជាក់ឱ្យច្បាស់ថាតើការលុបចោលបំរាម គោចរពេលយប់ជាការសាកល្បង នឹងត្រូវធ្វើឡើងនៅពេលណានោះទេ ដោយគ្រាន់តែបង្ហើបថា វាប្រហែលជាចាប់ផ្តើមអនុវត្តន៍នៅថ្ងៃសុក្រសប្ដាហ៍នេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner