អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៧.៤លាននាក់ ក្នុងនោះស្លាប់ជិត៤២ម៉ឺននាក់ និងជាសះស្បើយជាង៣.៧លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧លាន៤៥ម៉ឺន១ពាន់៥២៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤១ម៉ឺន៨ពាន់៨៧២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣លាន៧៣ម៉ឺន៣ពាន់៣៧៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ។
បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។
ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖
១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៦ម៉ឺន៦ពាន់៤០១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១១ម៉ឺន៥ពាន់១៣០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨០ម៉ឺន៨ពាន់៤៩៤នាក់ ។
២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៧៧ម៉ឺន៥ពាន់១៨៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៩ពាន់៧៩៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៨ម៉ឺន៣០០នាក់ ។
៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៤៩ម៉ឺន៣ពាន់៦៥៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ពាន់៣៥៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៥ម៉ឺន២ពាន់៧៨៣នាក់ ។
៤-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៩ម៉ឺន១៤៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន១ពាន់១២៨នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ។
៥-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៩ពាន់៣៦០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១៣៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕